Martino៖ Messi នឹងមិនអាចចូលរួមក្នុង ការប្រកួតបាល់ទាត់ Olympic Games នៅខែសីហាបានឡើយ

ប៊ុយណូស អៃរ៉េស៖ ទីភ្នាកងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក Lionel Messi នឹងមិនអាចចូលរួមការ ប្រកួតបាល់ទាត់ Olympic Games ដែលនឹងរៀបចំឡើងនៅរដ្ឋ រីយ៉ូ ដឺចាណេរ៉ូ ប្រទេសប្រេស៊ីល បានឡើយ ព្រោះថាលោកជាប់រវល់ នឹងហ្វឹកហាត់ឡើងវិញ សម្រាប់ការចូលរួម ប្រកួតក្នុងយុទ្ធនាការ សមត្ថភាពសម្រាប់ឲ្យ ក្រុមជំរើសជាតិ អាហ្សង់ទីន សម្រាប់ការប្រកួត World Cup ។ នេះបើតាមការអះអាង ដោយលោក Gerardo Martino ជាគ្រូបង្វឹកក្រុមជំរើស ជាតិបានថ្លែងយ៉ាងដូច្នេះ ។

គួរបញ្ជាក់ថា អាហ្សង់ទីន នឹងចូលរួមប្រកួត សម្រាប់ពានរង្វាន់ Copa America នៅក្នុងខែមិថុនា និង Olympic Games នៅក្នុងខែសីហា ហើយលោក Martino បានស្នើសុំអ្នកគ្រប់ គ្រងការប្រកួតប្រចាំទ្វីប នឹងផ្តល់ជាអាទិភាព សម្រាប់ក្រុមកីឡាករ ។

លោក Martin បានប្រាប់ដល់ស្ថានីយវិទ្យុអាហ្សង់ទីន La Red ថា "យើងមានការប្រកួតចំនួន៣ ទី១ Copa America ទី២ Olympic Games និងទី៣គឺ World Cup ដែលរៀបចំយុទ្ធនាការល្បង សមត្ថភាពនៅក្នុងខែកញ្ញា ដូច្នេះវាពិតជាត្រូវការពេលច្រើន ណាស់សម្រាប់កីឡាកររូបនេះ ព្រោះមានរហូតដល់ ៣ប្រកូតឯណោះ" ៕