អ្នកកាសែត ​២​នាក់​ ជិះ​ម៉ូតូឌុប​គ្នា​លឿន គេច​រថយន្ត ​​ទាញ​ចង្កូត​ ជ្រុល​បុក ​របាំង​ដែក​ការពារ​ ស្លាប់​១ របួសធ្ងន់​១

ខេត្តបាត់ដំបង ៖ បុរស​២​នាក់ ​ត្រូវ​​គេ​ស្គាល់​ថា ជា​អ្នកកាសែត​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឱ្យ​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​ រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​០២ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច ​ភួ​មិ​ដង្គត់ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ ទាំង​២​នាក់ ម្នាក់​ឈ្មោះ​សុខ ចាន់​ថន អាយុ​៥៥​ឆ្នាំ ជា​អ្នកកាសែត​ នៅ​អង្គភាព​កម្ពុជា​អភិវឌ្ឍន៍ មាន​ទីលំនៅ​ ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នក​ឌុ​​ប​ស្លាប់​) និង​ម្នាក់​ទៀត​ឈ្មោះ​មាស ប៊ុ​ន​ធឿ​ន អាយុ​៤០​ឆ្នាំ ជា​អ្នកកាសែត​ខ្មែរ​ មាន​ទីលំនៅ ​​ក្នុង​ភូមិ​១៣​មក​រា សង្កាត់​ព្រៃ​ព្រះស្តេច ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ ទាំង​២​នាក់​ ជិះ​ម៉ូតូ​ម៉ាក ​​វ៉េវមួយគ្រឿង ដោយ​ឌុ​ប​គ្នា​ យ៉ាង​លឿន​ មក​ពី​ព្រំដែន លុះ​មក​ដល់ ​ចំណុច​កើតហេតុ​​ ជា​ផ្លូវកែង ក៏​មាន​រថយន្ត​ មួយ​គ្រឿង ​មក​ពីមុខ​ វ៉ា​ក់​អើ​ជាមួយ​ម៉ូតូ​ ក៏ទាញ​ចង្កូត​មក​ស្តាំ ក៏​ជ្រុល​ទៅ​បុក ​របាំង​ដែក​ការ​ពារ​ផ្លូវ បណ្តាល​ឱ្យ​អ្នក​ឌុ​ប​ បោក​ក្បាល​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​របួសធ្ងន់​ រីឯ​ចំណែក​រថយន្ត ​បាន​បើក​គេចខ្លួន​ បាត់​ស្រមោល ៕

អ្នកកាសែត ​២​នាក់​ ជិះ​ម៉ូតូឌុប​គ្នា​លឿន គេច​រថយន្ត ​​ទាញ​ចង្កូត​ ជ្រុល​បុក ​របាំង​ដែក​ការពារ​ ស្លាប់​១ របួសធ្ងន់​១
អ្នកកាសែត ​២​នាក់​ ជិះ​ម៉ូតូឌុប​គ្នា​លឿន គេច​រថយន្ត ​​ទាញ​ចង្កូត​ ជ្រុល​បុក ​របាំង​ដែក​ការពារ​ ស្លាប់​១ របួសធ្ងន់​១
អ្នកកាសែត ​២​នាក់​ ជិះ​ម៉ូតូឌុប​គ្នា​លឿន គេច​រថយន្ត ​​ទាញ​ចង្កូត​ ជ្រុល​បុក ​របាំង​ដែក​ការពារ​ ស្លាប់​១ របួសធ្ងន់​១
អ្នកកាសែត ​២​នាក់​ ជិះ​ម៉ូតូឌុប​គ្នា​លឿន គេច​រថយន្ត ​​ទាញ​ចង្កូត​ ជ្រុល​បុក ​របាំង​ដែក​ការពារ​ ស្លាប់​១ របួសធ្ងន់​១

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត