ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តប៉ៃលិន ៖ ក្រសួង​រ៉ែ និង​ថាមពល​ ព្រមាន​ដក​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​​ដែល​ធ្វើ​ខុស​កិច្ចព្រមព្រៀង រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល លោក​ស៊ុ​យ សែ​ម បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​​ប្រើប្រាស់​អគា​រដ្ឋបាល​មន្ទីរ​​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ ​នេះ​ថា បើ​ក្រុមហ៊ុន​ណា​ធ្វើ​បាន​ល្អ និង​លើ​កទឹកចិត្តឱ្យ​​ធ្វើ​បន្ត ​តែ​ក្រុមហ៊ុន​ណា​ធ្វើ​ខុស​ និង​កិច្ច​ព្រម​ពៀង ក្រសួង​មាន​សិទ្ធិ​ពេញ​​ទី​​ ក្នុង​ការ​លុប​ចោល​អាជ្ញា​បណ្ណ និង​ឱ្យ​​ក្រុមហ៊ុន​នោះ​​ដក​ចេញ​គ្រប់​ពេលវេលា​ ។

​លោក​​រដ្ឋមន្ត្រី​​​បន្ត​ថា ក្រុមហ៊ុន​មាន​អាជ្ញា​បណ្ណ​ឱ្យ​ ​ដើម្បី​ធ្វើការ​សិក្សា​មាន​អាជ្ញា​បណ្ណ​ឲ្យ​ធ្វើ​អាជីវកម្ម​រ៉ែ​ ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​តែ​គោរព​ឱ្យ​បាន​ហ្មត់ចត់ ​តាម​ប្រការ​ទាំងឡាយ​ ក្នុង​កិច្ចព្រមព្រៀង​ក្នុង​អាជ្ញា​បណ្ណ ​ដែល​បាន​កំណត់ មាន​ទឹកដី ផែនទី ទីតាំង ជា​ដើម​មិន​អនុ​ញ្ញាត​ឲ្យ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ​។ ជាមួយ​គ្នា​នោះ ​ស្ថានីយ​ប្រេង​ត្រូវ​សង់​យ៉ាងណា​ឱ្យ​ធានា​សុវត្ថិភាព កុំ​ឲ្យ​មាន​ការ​ឆាបឆេះ ​ព្រោះ​បើ​ឆេះ​ស្ថានីយ​ប្រេង​ មិនមែន​ឆេះ​តែ​ស្ថានីយ​ម្នាក់ឯង​នោះ​ទេ គឺ​ប្រាកដជា​បង្ក​គ្រោះ​ដល់​អ្នក​ជិតខាង​​ជា​មិន​ខាន ដូច្នេះ​ស្ថានីយ​​ប្រេង​ត្រូវ​សង់​​ឲ្យ​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ឱ្យ​មាន​សុវត្ថិភាព ​បើ​ឆេះ​ក៏​មិន​ឆេះ​ដល់​អ្នក​ជិតខាង​នោះ​ដែរ​ ។

យ៉ាងណា​​ក៏​ដោយ ជា​ការ​យោគយល់​ក្រសួង​​ទុក​រយៈពេល​៥​ឆ្នាំ សម្រាប់​អ្នក​ដែល​បាន​សាងសង់​មុន ​ហើយ​មាន​លក្ខណៈ​ខុស​បច្ចេកទេស ​ដើម្បី​ធ្វើការ​កែ​លំអឱ្យ​​ត្រូវ​តាម​បទដ្ឋាន​បច្ចេក​ទេស​ ។​ លោក​​ក៏​បាន​ធ្វើការ​ពន្យល់​​​ថា ការ​អនុញ្ញាត​អោយ​ក្រុមហ៊ុន​មក​ធ្វើ​អាជីវកម្ម​រ៉ែ​ មិនមែន ដើម្បី​ផលប្រយោជន៍​តែ​ក្រុមហ៊ុន​ម្ខាង​នោះ​ទេ គឺ​ផលប្រយោជន៍​ប្រទេស​ជាតិ​ផង​ដែ​ ព្រោះ​រ៉ែ​នៅ​ក្នុង​ដី​បើ មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អា​ជី​កម្ម​ទេ វា​កប់​ចោល​នៅ​ក្នុង​ដីរ​ហួត​ ដូច​ច្នេះ​ទ្រព្យសម្បត្តិ​របស់​ជាតិ​នៅ​ក្នុង​ដី​មិន អាចយ​កមក​ប្រើប្រាស់​បាន​ទេ​។​​