​​​តើ​តារា​ឆ្នើម​​​ភ្នំពេញ​ក្រោន​ទាំង៣ ​​​ជា​ពី​របួស​​​មុន​ចាប់​ផ្ដើម​​​​ MCL 2016 ​ដែរ​ឬទេ?


​​​តើ​តារា​ឆ្នើម​​​ភ្នំពេញ​ក្រោន​ទាំង៣ ​​​ជា​ពី​របួស​​​មុន​ចាប់​ផ្ដើម​​​​ MCL 2016 ​ដែរ​ឬទេ?

​កីឡាករ​ឆ្នើម​៣រូប​នៃ​​ក្លឹប​​ជើង​ឯក​លីគ​​​កំពូល​កម្ពុជា​៦​សម័យ ​​ភ្នំពេញ​ក្រោន កែវ សុខ​ផេង ធារី ចន្ថាប៊ីន និង Shane Booysen ​កំពុង​ព្យាបាល​របួស​ដូច​គ្នា។ ​តើ​តារា​ឆ្នើម​របស់​​ក្លឹប​កំពូល​មួយ​នេះ​អាច​ជាសះស្បើយ​​​ពី​របួស​មុន​ពេល​លីគ​កំពូល​កម្ពុជា ​​​Metfone Cambodian League 2016 ចាប់​ផ្ដើម​​ដែរ​ឬទេ?

 

​​​តើ​តារា​ឆ្នើម​​​ភ្នំពេញ​ក្រោន​ទាំង៣ ​​​ជា​ពី​របួស​​​មុន​ចាប់​ផ្ដើម​​​​ MCL 2016 ​ដែរ​ឬទេ?

​​​តើ​តារា​ឆ្នើម​​​ភ្នំពេញ​ក្រោន​ទាំង៣ ​​​ជា​ពី​របួស​​​មុន​ចាប់​ផ្ដើម​​​​ MCL 2016 ​ដែរ​ឬទេ?

Shane Booysen ទទួល​ការ​ពិនិត្យ​ពី​គ្រូពេទ្យ​ជំនាញ​របស់​ក្លឹប

 

Shane Booysen និង ធារី ចន្ថាប៊ីន បាន​រង​របួស​ពេល​បំពេញ​ភារកិច្ច​ឲ្យ​ក្រុម ​Cambodia All Stars ​ស្រប​ពេល កែវ សុខ​ផេង របួស​កែង​ជើង​ពេល​លេង​ឲ្យ​ជម្រើស​ជាតិ ​ដែល​ត្រូវ​ការ​ពេល​ពេលវេលា​ព្យាបាល​យូរ។ ​តាម​​ទំព័រ​ Facebook ​របស់​ភ្នំពេញ​ក្រោន ​​បាន​ឲ្យ​ដឹង​ថា កីឡាករ​ទាំង​បី​ រំពឹង​ថា​នឹង​អាច​ជា​ពី​របួស​​ទាន់​ពេល​វេលា​ ទំនង​ជា​អាច​ចូល​លេង​នា​ប្រកួត​បើក​ឆាក​​បាន ប៉ុន្តែ​អ្វីៗ​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ។

 

ភ្នំពេញក្រោន ដែល​ជា​ក្លឹប​ជើងឯក​ចាស់​ នឹង​ត្រូវ​ប៉ះ​​​​ Cambodian Tiger ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​លីគ​​កំពូល​កម្ពុជា​​រដូវ​កាល​ថ្មី​​នា​ថ្ងៃ​សុក្រ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ​៦:០០​ ល្ងាច​នៅ​កីឡដ្ឋាន RSN៕

 

​​​តើ​តារា​ឆ្នើម​​​ភ្នំពេញ​ក្រោន​ទាំង៣ ​​​ជា​ពី​របួស​​​មុន​ចាប់​ផ្ដើម​​​​ MCL 2016 ​ដែរ​ឬទេ?

​​​តើ​តារា​ឆ្នើម​​​ភ្នំពេញ​ក្រោន​ទាំង៣ ​​​ជា​ពី​របួស​​​មុន​ចាប់​ផ្ដើម​​​​ MCL 2016 ​ដែរ​ឬទេ?

ធារី ចន្ថាប៊ីន និង​ កែវ សុខផេង

 


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

រូបថត៖ ភ្នំពេញក្រោន