Wenger ​ថា​ Arsenal ស្មើ​ Southampton ដោយសារ​​ធ្វើ​ស៊ី​មិន​កើត

Wenger ​ថា​ Arsenal ស្មើ​ Southampton ដោយសារ​​ធ្វើ​ស៊ី​មិន​កើត

Arsene Wenger អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Arsenal ​យល់​ថា​ក្រុម​របស់​លោក​ ​អន់​​​ខាង​​ស៊ុត​បញ្ចូល​ទី ទើប​​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ ០-០ ទល់​នឹង​ Southampton ​​ក្នុង​ទឹក​ដី​ខ្លួន​ឯង​យប់​មិញ  ​និង​ធ្វើ​ឲ្យ​កាំភ្លើង​ធំ​ ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​លេខ​៤ នៅ​ Premier League វិញ។

 

Wenger ​ថា​ Arsenal ស្មើ​ Southampton ដោយសារ​​ធ្វើ​ស៊ី​មិន​កើត

Wenger ​ថា​ Arsenal ស្មើ​ Southampton ដោយសារ​​ធ្វើ​ស៊ី​មិន​កើត

 

​Wenger ក៏​បាន​ផ្ទុះ​កំហឹង​ជាមួយ​អាជ្ញាកណ្ដាល Lee Mason ​​ថែម​ទាំង​​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ចប់​ការ​ប្រកួត​ផង​ដែរ មុន​ពេល​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​ជាមួយ​អ្នកចាត់ការ​ Ronald Koeman ​របស់​ Southampton ថែម​ទៀត។

 

“យើង​​លេង​បាន​ល្អ​នៅ​តង់​ទី​២ និង​​បាន​បង្កើត​ឱកាស​១០​ដង។ ទម្រង់​លេង​ដែល​យើង​ចង់​បាន​ គឺ​បែប​នោះ ប៉ុន្តែ​យើង​មិន​អាច​ទទួល​​​បាន​ភាព​រីករាយ ព្រោះ​យើង​មិន​អាច​សម្រេច​បាន​ពី​ឱកាស​ល្អ​ទាំង​នោះ។ នោះ​ជា​អ្វី​ ដែល​ខក​ចិត្ត។ កីឡាករ​ខ្លះ ខូច​ឱកាស​ល្អៗ​ច្រើន ពួកគេ​គួរ​តែ​យល់ ហើយ​ការ​ស៊ុត​បញ្ចូល​ទី​​របស់​យើង​​អន់​ណាស់​ឥឡូវ​នេះ”។

 

Wenger ​ថា​ Arsenal ស្មើ​ Southampton ដោយសារ​​ធ្វើ​ស៊ី​មិន​កើត

Wenger ​ថា​ Arsenal ស្មើ​ Southampton ដោយសារ​​ធ្វើ​ស៊ី​មិន​កើត

 

លទ្ធផល​ស្មើ​យប់​មិញ​នេះ បាន​ធ្វើ​ឲ្យ​ Arsenal ​ដែល​ចង់​លើក​ពាន​ Premier League ​លើក​ដំបូង​រយៈពេល​​១២​ឆ្នាំ ​កាន់​តែ​​ឃ្លាត​ឆ្ងាយ​ទៀត​ហើយ ដោយ​ចាញ់​​ក្រុម​កំពូល​តារាង​ Leicester City ​៥​ពិន្ទុ និង​លើ​ក្រុម​លេខ​៥ Manchester United ​ចំនួន​៥​ពិន្ទុ៕

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ theguardian