សម្ដេច ហ៊ុន សែន ​ចំណារ​ឯកសារ​ព្រម​ឱ្យ​មាន​ការ​ប្រកួត​កីឡា​ជាតិ

សម្ដេច ហ៊ុន សែន ​ចំណារ​ឯកសារ​ព្រម​ឱ្យ​មាន​ការ​ប្រកួត​កីឡា​ជាតិ

បើ​យោង​តាម Page អគ្គនាយកដ្ឋាន​កីឡា ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បង្ហោះ​កាល​ពី​យប់​មិញ​នេះ​ថា ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​បាន​យល់​ព្រម​ឱ្យ​មាន​ការ​រៀប​ចំ​ប្រកួត​កីឡា​ជាតិ (National Game) ២​ឆ្នាំ​ម្ដង ​ជា​ផ្លូវ​ការ​ហើយ។

 

សម្ដេច ហ៊ុន សែន ​ចំណារ​ឯកសារ​ព្រម​ឱ្យ​មាន​ការ​ប្រកួត​កីឡា​ជាតិរូបតំណាង

 

ទីស្តី​ការ​គណ:​រដ្ឋមន្ត្រី​បាន​ចេញ​លិខិត​លេខ​ ១៣០​សជណ.អវ ​ឱ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​ ដោយ​ត្រូវ​រៀបចំ​ការ​ប្រកួត​មួយ​ដែល​មាន​ឈ្មោះ​ថា កីឡា​ជាតិ ​ដើម្បី​ប្រមូល​ប្រភេទ​កីឡា​ផ្សេង ដើម្បី​ប្រកួត​ប្រជែង​គ្នា​ទូទាំង​ប្រទេស ២​ឆ្នាំ​ម្ដង​។ ដោយ​ឡែក​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ និង​បាន​កំណត់​ថា​​ឆ្នាំ​នេះ​ការ​ប្រកួត​ល្បែង​កីឡាជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨​ ខែ​តុលា ​ដល់​ថ្ងៃ​ទី​៥ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ។

 

សម្ដេច ហ៊ុន សែន ​ចំណារ​ឯកសារ​ព្រម​ឱ្យ​មាន​ការ​ប្រកួត​កីឡា​ជាតិ

 

ចំពោះ​ឆ្នាំ​២០១៦​នេះ ប្រភេទ​កីឡា​​​ដែល​ត្រូវ​​បាន​សម្រេច​​​យល់​ព្រម​ និង​គ្រោង​​ដាក់​ឲ្យ​ប្រកួត​​គឺ​ បាល់​ទាត់, បាល់​ទះ, បាល់​បោះ, ​អត្តពលកម្ម​, ហែល​ទឹក, ល្បុក្កតោ, ប្រដាល់, តេក្វាន់ដូរ, វាយ​សី ​,​ចំបាប់ , វាយ​កូន​បាល់ កាយ​សម្ព័ន្ធ​ និង​ វាយ​កូន​ឃ្លី​លើ​តុ៕

 

​អត្ថបទ៖ មុន្នី រម្យ