កូនប្រុស​បង្កើត វាយ​ធ្វើបាប​ឪពុក​វ័យ ៥១ ឆ្នាំ​

Doliprane TVC

​ភ្នំពេញ​ : នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ប្រើ​អំពើហិង្សា​ទៅលើ​ឪពុក​ខ្លួនឯង​បង្កើត ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើង​កែច្នៃ ១ ដើម ។​
​ជនសង្ស័យ​ឈ្មោះ ធន់ ចាន់ថន ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ ។​

កូនប្រុស​បង្កើត វាយ​ធ្វើបាប​ឪពុក​វ័យ ៥១ ឆ្នាំ​

​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ធន់ ចាន់ថន បាន​ប្រើ​អំពើហិង្សា​វាយ​ឪពុក​ខ្លួនឯង​ឈ្មោះ គឹម​ធន់ អាយុ ៥១ ឆ្នាំ មុខរបរ​កសិករ​រ​ស់​នៅផ្ទះ​ជាមួយគ្នា​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ ។​​សមត្ថកិច្ច​ប្រាប់​បញ្ជាក់ថា​ជនសង្ស័យ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​បន្ទាប់ពី​ធ្វើ​តេ​ស្តិ​ទឹកនោម ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​តាមច្បាប់ ៕

ពោធិ៍​សែន​ជ័យ​