សម្តេចតេជោហ៊ុន សែន វាយកូនហ្គោល ខ្លាំងដូច Tiger Woods (មានវីដេអូ)

ភ្នំពេញ៖ Tiger Woods គឺជាអ្នកវាយកូនហ្គោលអាជីព កំពូលរបស់អាម៉េរិក និងលើពិភពលោក ដោយកីឡាកររូបនេះ តែងតែជោគជ័យគ្រប់ពេល ក្នុងកម្មវិធីដណ្តើមពានរង្វាន់ផ្សេងៗ។បើទោះបីជា Tiger Woods ជាអ្នកខ្លាំងយ៉ាងដូច្នោះមែន ប៉ុន្តែងាកមកមើល សម្តេចតេជោហ៊ុនសែន  នាយករដ្ឋមន្ត្រីកម្ពុជា វិញ យើងឃើញថា ទម្រង់វាយកូនហ្គោលរបស់សម្តេច អាចធៀបជាមួយនឹង អ្នកវាយកូនហ្គោលអាជីពរបស់អាម៉េរិកផងដែរ ។កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់សម្តេចថា «នៅម៉ោង ១១.២៥ នាទី ក្នុងឡូទី ១៤ ផា ៤ ខ្ញុំបានផាត់ពីចំងាយនៅលើឧបសគ្គដ៏លំបាកមួយបានជោគជ័យ» ។តាមរយៈវីដេអូឃ្លិប បានធ្វើឲ្យអ្នកគាំទ្រសម្តេច ចុច Like និង Share រាប់ពាន់នាក់  និងសរសើរថា សម្តេចពិតជាវាយកូនហ្គោល ខ្លាំងមិនធម្មតាមែន ។

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

 

សម្តេចតេជោហ៊ុន សែន វាយកូនហ្គោល ខ្លាំងដូច Tiger Woods  (មានវីដេអូ)