កម្ពុជា-ចិន បន្តកិច្ចប្រជុំ អនុវត្តយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ជាលើកទី៣

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណំាហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនំា គណៈប្រតិភូចូលរួមកិច្ចប្រជុំ ផ្តើមអនុវត្តយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនឡើងយន្តហោះទៅ ចូលរួមកិច្ចប្រជុំជា លើកទី៣ នៅប្រទេសចិន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ការដែលដឹកនំា គណៈប្រតិភូទៅចិន ដើម្បីចួលរួមកិច្ចប្រជុំដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ ខ្ញុំសង្ឃឹមថា ការប្រជុំលើកទី៣ របស់គណៈកម្មការនេះ នឹងមានលទ្ធផលល្អជូនប្រជាជន និងប្រទេសជាតិយើង »។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងទៀតថា កិច្ចប្រជុំនេះ ក៏ដូចជាការប្រជុំ លើកមុនដែរ គឺទី១  ធ្វើយ៉ាងណាឲ្យជញ្ជីងពាណិជ្ជកម្ម រវាងកម្ពុជា-ចិន កើនឡើងដល់ ៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧។ ទី២  ការបង្កើនទំហំពាណិជ្ជកម្ម នេះចិន នឹងទិញកសិផលច្រើន  ដូចជាម្សៅដំឡូងមី  ម្រេច  និងស្ករថែមទៀត ។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «កិច្ចប្រជុំនោះ ខ្ញុំសង្ឃឹមថា ផ្អែកលើការជាក់ស្តែង  ចិននឹងជូយធ្វើយ៉ាងណាប្រជាជនកម្ពុជានៅតាមជនបទកាន់តែកើនឡើង ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យប្រជាជនយើងមានជីវភាពខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ»។

លោកបានឲ្យដឹងទៀតថា កិច្ចប្រជុំនេះ ក៏អាចបង្កើនការ ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត  ព្រោះរាជរដ្ឋាភិបាលបានកំណត់ អាទិភាពអនុវត្តសេដ្ឋកិច្ចក្នុងស្រុកឲ្យបាន៧% ក្នុងមួយឆ្នាំ អាទិភាពទី១ គឺធនធានមនុស្ស ៕

កម្ពុជា-ចិន បន្តកិច្ចប្រជុំ អនុវត្តយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ជាលើកទី៣

កម្ពុជា-ចិន បន្តកិច្ចប្រជុំ អនុវត្តយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ជាលើកទី៣