សម្តេចតេជោ ហ៊ុន សែន ៖ ស្ពានព្រែកក្តាម ជួយសម្រួល ដល់ការធ្វើដំណើរ និងពង្រឹងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅប៉ុន្មានាទីមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានសរសេរនៅលើ ហ្វេសប៊ុក ថា «ការតភ្ជាប់ដៃ ស្ពានព្រែកក្តាម ដើម្បីកាត់បន្ថយការកកស្ទះ និង គ្រោះថ្នាក់ដែលអាចកើតឡើង ជាយថាហេតុ ដែលកំពុងជួយ សម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មតូចធំ ដើម្បីពង្រឹងប្រាក់ចំណូល និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋអោយកាន់តែ ប្រសើរឡើង។ នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺមានសមិទ្ឋិផលជាតិជាច្រើន ត្រូវបានកសាងឡើងជាបន្តបន្ទាប់»។

បញ្ជាក់ផងដែរថា ស្ពានព្រែកក្តាមជា ស្ពានមិត្តភាពកម្ពុជា-ចិន សាងសង់ឡើង អស់ទំហំទឹកប្រាក់ ២៧លានដុល្លារអាម៉េរិក មានប្រវែង ៩៧៥ម៉ែត្រ ដោយដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១០ ៕

ការតភ្ជាប់ដៃស្ពានព្រែកក្តាមដើម្បីកាត់បន្ថយការកកស្ទះ និង គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ដែលកំពុងជួយសម្រួលដល់ការធ្វើដំណើ...

Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, February 2, 2016