បឹងកេត កម្ដៅសាច់ដុំ ជាមួយស្វាយរៀង នៅកីឡដ្ឋាន វេស្ទើនល្ងាចនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអង្គរ នឹងធ្វើការប្រកួតកម្ដៅសាច់ដុំ ជាមួយក្រុមបាល់ទាត់ ខេត្តស្វាយរៀងព្រះខ័នរាជ នាវេលាម៉ោង ៥ល្ងាចនេះ នៅលើទីលានកីឡដ្ឋានវេស្ទើន ដើម្បីត្រៀមការប្រកួត រដូវកាលថ្មី ខណៈការប្រកួតមិត្តភាពនេះ មិនមានការលក់ សំបុត្រចូលទស្សនានោះទេ គឺអាចចូលរួមដោយសេរី ។

យោងតាម ប្រព័ន្ធទំនាក់ទំនងសង្គម របស់ក្លឹបបឹងកេតអង្គរ បានឲ្យដឹងថា នេះជាការប្រកួតលក្ខណៈមិត្តភាពលើកទី២ របស់ក្លឹបខ្លួន បន្ទាប់ពីប្រកួតស្មើ ជាមួយក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ១-១ កាលពីពេលថ្មីកន្លងទៅ ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការ ប្រកួតកម្ដៅសាច់ដុំ ស្របពេលក្រុមទាំងពីរ កំពុងនឹងធ្វើតេស្ដសមត្ថភាពជ្រើសរើសសមាជិកបន្ថែម សម្រាប់ត្រៀមរដូវកាលថ្មី ហេតុនេះកីឡាករឆ្នើមៗ មួយចំនួនទំនងជាលេងមិនសូវយូរនោះទេ ។ អាចនិយាយបានថា គ្រូបង្វឹកក្រុមទាំងពី នឹងផ្ដល់ឱកាសឲ្យកីឡាករចំណូលថ្មីច្រើនជាង ។

គួរបញ្ជាក់ថា សម្រាប់ការត្រៀមរដូវកាលថ្មីនេះ ដោយសារក្រុមបឹងកេត ទើបបង្កើតឲ្យមានក្រុមថ្នាលយុវជន ស្របពេលក្រុមស្វាយរៀងព្រះខ័នរាជ មានធនធានថ្នាលស្រាប់ ក្រុមទាំងពីរ បានជ្រើសរើសកីឡាករយុវជនមួយចំនួន ត្រៀមលេងពាន Hun Sen Cup លើកទី១០ និងពានលីកកំពូលកម្ពុជា រដូវកាលថ្មី ៕

បឹងកេត កម្ដៅសាច់ដុំ ជាមួយស្វាយរៀង នៅកីឡដ្ឋាន វេស្ទើនល្ងាចនេះ

បឹងកេត កម្ដៅសាច់ដុំ ជាមួយស្វាយរៀង នៅកីឡដ្ឋាន វេស្ទើនល្ងាចនេះ

បឹងកេត កម្ដៅសាច់ដុំ ជាមួយស្វាយរៀង នៅកីឡដ្ឋាន វេស្ទើនល្ងាចនេះ