ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ប្រេ​ស៊ី​ល​មានឈ្មោះ​ផ្លូវការ​ថា​« សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល​» គឺជា​ប្រទេស​ធំ​ជាងគេ​នៅ​អាហ្វ្រិក​ខាងត្បូង និង​នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន​។ ប្រទេស​ប្រេ​ស៊ី​ល​ក្លាយជា​ប្រទេស​ធំ​ជាងគេ​លំដាប់​ទី​៥ លើ​លោក​ទាំង​តំបន់​ភូមិសាស្ត្រ និង​អត្រា​ប្រជាជន ។ ប្រទេស​ប្រេ​ស៊ី​ល​និយាយ​ភាសា​ព័រ​ទុ​យ​ហ្កា​ល់​ធំ​ជាងគេ​ក្នុង​លោក និង​មាន​តែ​មួយ​គត់​នៅ​អា​មេ​រិ​កឡា​ទី​ន ។ ហ៊ុម​ព័ទ្ធ​ដោយ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​នៅ​ភាគ​ខាងកើត ប្រទេស​ប្រេ​ស៊ី​ល​មាន​ឆ្នេរ​៧.៤៩១​គីឡូម៉ែត្រ ។ ប្រទេស​នេះ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ទាំងអស់​នៅ​អាហ្វ្រិក​ខាងត្បូង​លើកលែងតែ​ប្រទេស​អេក្វាទ័រ និង​ប្រទេស​ស៊ី​លី ។ ប្រទេស​ប្រេ​ស៊ី​ល​បាន​កាន់កាប់​ប្រមាណ​ជា ៤៧,៣​ភាគរយ​នៃ​ទ្វីបអាមេរិក​ខាងត្បូង​ទៀត​ផង ។

-​ឈ្មោះ​ផ្លូវការ​«​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល​» ។
-​បាវចនា បញ្ជា និង​ការ​រីក​ចម្រើន ។
-​ទីក្រុង​សៅ​ប៉ូ​ឡូ ។
-​ប្រធានាធិបតី Dilma Rousseff ។
-​អនុ​ប្រធានាធិបតី Michel Temer ។
-​ប្រធាន​តំណាង​សភា Eduardo Cunha ។
-​ប្រធាន​សហព័ន្ធ​ព្រឹទ្ធសភា Renan Calheiros ។
-​ប្រធាន​តុលាការ​សហព័ន្ធ​កំពូល Ricardo Lewandowski ។
-​ផ្ទៃដី​សរុប ៨.៥១៥.៧៦៧​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​លំដាប់​ទី​៥ ។
-​បរិមាណ​ទឹក ០,៦៥​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៥ ចំនួន ២០៥.៣៣៨.០០០​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​៥ ។
-​ដង់ស៊ីតេ​ប្រជាជន​២៣,៨​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​១៩០ ។
-GDP សរុប​ឆ្នាំ​២០១៥ ចំនួន​៣.២០៨ ពាន់​ពាន់​លាន​ដុល្លារ ស្ថិត​ក្នុង​លំដាប់​ទី​៧ ។ មនុស្ស​ម្នាក់​រក​ចំណូល​បានជា​មធ្យម ១៥.៦៩០​ដុល្លារ ស្ថិត​ក្នុង​លំដាប់​ទី​៧៧ ។
-​រូបិយប័ណ្ណ ប្រេ​ស៊ី​ល​រៀល ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស +៥៥ ៕