អ្នក​ជំងឺ​ឆ្លង​វីរុស​ Zika រក​ឃើញ​នៅ​ថៃ ឥណ្ឌូនេស៊ី និងអូស្រ្តាលី

អ្នក​ជំងឺ​ឆ្លង​វីរុស​ Zika រក​ឃើញ​នៅ​ថៃ ឥណ្ឌូនេស៊ី និងអូស្រ្តាលី

មន្ទីរពេទ្យ​​ Bhumibol Adulyadej ​របស់​ប្រទេស​ថៃ​បាន​​អះ​អាង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​​ថា​បាន​ព្យាបាល​​អ្នក​ជំងឺ​ម្នាក់​ដែល​បាន​ឆ្លង​វីរុស​ Zika។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Bangkok Post។

 

អ្នក​ជំងឺ​ឆ្លង​វីរុស​ Zika រក​ឃើញ​នៅ​ថៃ ឥណ្ឌូនេស៊ី និងអូស្រ្តាលី
 

អ្នក​ជំងឺ​ឆ្លង​វីរុស​ Zika ថ្មី​​​គឺ​ជា​បុរស​​វ័យ​ ២០​ឆ្នាំ​ម្នាក់​ ​​​ដែល​បាន​មក​ព្យាបាល​​​នៅ​​មន្ទីរ​ពេទ្យ​ខាង​លើ​ កាល​ពី​ថ្ងៃ​២៤ មករា កន្លង​ទៅ។ លោក Santi Srisermphok ​ប្រធាន​​​​មន្ទីរ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា បុរស​នោះ​បាន​កើតរោគ​សញ្ញា​ជា​រួម នៃ​ការ​ឆ្លង​មេរោគ Zika ដូច​ជា គ្រុន​ក្ដៅ អន្ទះអន្ទែង​ ភ្នែក​ក្រហម និង​ឈឺ​សាច់​ដុំ។ ក្រោយ​ពិនិត្យ​ធ្វើតេស្ត​ឈាម​រួច​មក លទ្ធផល​បង្ហាញ​ថា​​បុរស​នោះ​​​​មាន​វីរុស​ Zika មែន ទោះ​បី​បដិសេធ​ថា​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​កំពុង​​មាន​ការ​រាតត្បាត​ពី​វីរុស​នោះ​ក៏​ដោយ។

 

បន្ទាប់​ពី​ព្យាបាល​​​បុរស​​អ្នក​ជំងឺ​ខាង​លើ ខាង​មន្ទីរពេទ្យ​​​​​មិន​​​​គិត​ថ្លៃ​សេវា​លើ​ការ​ព្យាបាល​នោះ​ទេ និង​បន្ត​​តាម​ដាន​ពិនិត្យ​លើ​បុរស​នោះ។

 

ទោះ​​យ៉ាង​ណា​​ក្ដី ក្រសួង​សុខាភិបាល​​ថៃ ​បាន​ប្រកាស​​ថា ករណី​​ទាក់​ទង​នឹង​ការ​ឆ្លង​​វីរុស Zika គឺ​ត្រូវ​​រាយ​ការណ៍​​ជូន​​ការិយាល័យ​​ក្រសួង​ជា​កំហិត​។ ប៉ុន្តែ​​ក្រសួង​បាន​អំពាវនាវ​​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​​​​ខ្លាំង​​ ព្រោះ​​វីរុស​នោះ​​មិន​មាន​ការ​រាតត្បាត​​ក្នុង​ប្រទេស​ថៃ​នោះ​ទេ។

 

អ្នក​ជំងឺ​ឆ្លង​វីរុស​ Zika រក​ឃើញ​នៅ​ថៃ ឥណ្ឌូនេស៊ី និងអូស្រ្តាលី
 

រហូត​មក​ទល់​​ពេល​នេះ បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត គឺ​ប្រទេស​ឥណ្ឌូណេស៊ី មាន​ករណី​​អ្នក​ជំងឺ​​​ឆ្លង​វីរុស​ Zika ​ ១​នាក់​នៅ​កោះ​ ស៊ូម៉ាត្រា​ បើ​យោង​តាម​​ Rappler និង​មាន​ករណី​​អ្នក​ជំងឺ​ធ្វើតេស្ត​​មាន​ឆ្លង​ជំងឺ​ Zika ពីរ​នាក់​នៅ​ ទី​ក្រុង ស៊ីដនី ប្រទេស​អូស្ត្រាលី៕

 

អ្នក​ជំងឺ​ឆ្លង​វីរុស​ Zika រក​ឃើញ​នៅ​ថៃ ឥណ្ឌូនេស៊ី និងអូស្រ្តាលី
 

ចុចអាន៖ ទារក​​នៅ​ប្រេស៊ីល​រាប់​ពាន់​នាក់ កើត​មក​មាន​ក្បាល​តូច​​ខុស​ពី​ធម្មតា ដោយ​សារ​ វីរុស​​ Zika

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokpost, rappler , BBC​​​

​​