​រក​ឃើញ​បុរស​អាមេរិក​ដំបូង​​​​​ឆ្លង​វីរុស​ Zika តាម​ការ​រួមភេទ


​រក​ឃើញ​បុរស​អាមេរិក​ដំបូង​​​​​ឆ្លង​វីរុស​ Zika តាម​ការ​រួមភេទ

​អ្នក​ជំងឺ​ម្នាក់​​បាន​ឆ្លង​វីរុស Zika ​នៅ​ទីក្រុង Dallas រដ្ឋ​តិច​សាស់​ ទំនង​​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​​​ ដែល​​មិន​មែន​ជា​​​មូស​ខ្លា​ខាំ។ ​នេះ​បើ​តាម​មជ្ឈមណ្ឌល​​​គ្រប់​គ្រង​ជំងឺ​ឆ្លង​ CDC ​អាមេរិក​ ប្រាប់សារព័ត៌មាន​ BBC។

 

​រក​ឃើញ​បុរស​អាមេរិក​ដំបូង​​​​​ឆ្លង​វីរុស​ Zika តាម​ការ​រួមភេទ

​​​​

បុរស​ជា​អ្នក​ជំងឺ​ខាង​លើ ​មិន​បាន​ធ្វើ​ដំណើរ​​​ទៅកាន់​​តំបន់​​​​ឆ្លង​វីរុស​ Zika ឡើយ ​ប៉ុន្តែ​​មិត្ត​ស្រី​របស់​លោក​ទើប​ត្រលប់​មក​ពី​​​ប្រទេស​វេណេហ្ស៊ុយអេឡា​ ​ដែល​​​វីរុស​​នេះ​កំពុង​​​រីក​រាល​ដាល។

 

​​​វីរុស Zika ​​​​ជា​ធម្មតា​ឆ្លង​តាម​រយៈ​​​មូស​ខ្លា​ខាំ ​និង​ធ្វើ​ឲ្យ​ទារក​ក្នុង​ខូច​ខួរ​ក្បាល ឬ​ខួរក្បាល​មិន​វិវត្ត​ សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​។ ​​ Zika ​កំពុង​រីក​រាលដាល​​​ក្នុង​ប្រទេស​ជាច្រើន​​នៃ​​ទ្វីប​អាមេរិក ​​ធ្វើ​ឲ្យ​អង្គការ​សុខភាព​ពិភព​លោក WHO ​​ប្រកាស​អំពី​វីរុស​នេះ​​ជា​​បញ្ហា​អាសន្ន​​ផ្នែក​សុខភាព​ទូទាំង​សាកល​លោក។

 

​ប្រទេស​អូស្ត្រាលី​ ​​​គេ​រក​ឃើញ​វីរុស​ Zika ពីរ​ករណី​ដែរ​​ នៅ​ទីក្រុង​ស៊ីដនី ដែល​ពួកគេ​ទើប​ត្រលប់​មក​ពី​កោះ​កា​រ៉ា​បៀន។ ចំណែក​ប្រទេស​​កូឡុំប៊ី​​មាន​អ្នក​ឆ្លង​​​​​​ Zika ចំនួន​ ២០ ២៩៧​​ករណី​ ក្នុង​នោះ​​ស្ត្រី​មាន​ផ្ទៃ​ពោះ​​ចំនួន ២ ១១៦​នាក់ ប៉ុន្តែ​​​​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​​ពី​អ្នក​ស្លាប់​បាត់​បង់​ជីវិត​​នៅឡើយ​ទេ។ ​​ឯ​ប្រទេស​ប្រេស៊ីល​​​​គេ​កំពុង​ស៊ើប​អង្កេត​លើ​ករណី​សង្ស័យ​ចំនួន ៣ ៦៧០​នាក់​ផងដែរ៕

 

​រក​ឃើញ​បុរស​អាមេរិក​ដំបូង​​​​​ឆ្លង​វីរុស​ Zika តាម​ការ​រួមភេទ

វីរុស Zika ​ធ្វើ​ឲ្យ​ទារក​ក្បាល​តូច​ពីកំណើត​

 

ចុចអាន៖ តៃវ៉ាន់​រក​ឃើញ​​អ្នក​ជំងឺ​ដំបូង​គេ​ឆ្លង​វីរុស Zika ​​ក្រោយ​ត្រលប់​ពី​ថៃ

ចុចអាន៖ WHO ថា​ករណី​ឆ្លង​វីរុស​ Zika អាច​កើន​ឡើង​ដល់ ៤​លាន​ករណី

 

ប្រែ​សម្រួល៖ឡេង ភារុណ
ប្រភព៖ BBC