1D X Mark II កាមេរ៉ា​កំពូល​​ជំនាន់​ថ្មី​ពី​ Canon ពិត​ជា​មិន​ធម្មតា

1D X Mark II កាមេរ៉ា​កំពូល​​ជំនាន់​ថ្មី​ពី​ Canon ពិត​ជា​មិន​ធម្មតា

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ក្រុមហ៊ុន​​ Canon បាន​ប្រកាស​ពី​កាមេរ៉ា​ជំនាន់​ថ្មី​ដែល​​​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ថត​រូប​អាជីព​ ដោយ​មាន​បំពាក់​មុខងារ​​ និង​លក្ខណៈ​ពិសេសៗ​ជា​ច្រើន។

 

1D X Mark II កាមេរ៉ា​កំពូល​​ជំនាន់​ថ្មី​ពី​ Canon ពិត​ជា​មិន​ធម្មតា

 

​កាមេរ៉ា​ម៉ូដែល​ 1D X Mark II មាន​បំពាក់​កាមេរ៉ា​ដែល​មាន​ Sensor ទំហំ​ ២០,២​MP សក្ដិសម​ឥត​ខ្ចោះ​សម្រាប់​ថត​​រូប​ខាង​វិស័យ​សារព័ត៌មាន​ ​និង​សម្រាប់​អ្នក​ថត​រូបភាព​លក្ខណៈ​ action។ ជា​មួយ​នឹង​បច្ចេកវិទ្យា​ចាប់​យក​រូបភាព​ថ្មី​ Digic +6 អ្នក​ប្រើ​ប្រាស់​អាច​ចាប់​យក​រូបភាព​បាន​ដល់​ទៅ​ ១៤​ប្លង់​ក្នុង​មួយ​វិនាទី ដោយ​​​អាច​ប្រើ​​ជា​​ Auto Focus និង Auto Exposure ​បាន​ថែម​ទៀត​ផង។ និយាយ​ពី​ប្រព័ន្ធ​ Auto Focus ​គឺ​ថ្មី​សន្លាង​ដោយ​មាន​ដល់​ទៅ​ ៦១​ចំណុច។

 

1D X Mark II កាមេរ៉ា​កំពូល​​ជំនាន់​ថ្មី​ពី​ Canon ពិត​ជា​មិន​ធម្មតា

 

បន្ថែម​ពី​នេះ​កាមេរ៉ា​មាន​កម្រិត​ ISO ចន្លោះ​ពី​ ១០០-៥១២០០ និង​អាច​ចាប់​យក​វីដេអូ​ក្នុង​កម្រិត​ 4K ដែល​មាន​ល្បឿន​ ៦០​ប្លង់​ក្នុង​មួយ​វិនាទី​ ដែល​វីដេអូ​នឹង​រក្សា​ទុក​ដោយ​ផ្ទាល់​ចូល​ទៅ​ក្នុង​​មេម៉ូរី​កាត​ប្រភេទ​ CFast។

1D X Mark II កាមេរ៉ា​កំពូល​​ជំនាន់​ថ្មី​ពី​ Canon ពិត​ជា​មិន​ធម្មតា
ដូច​ជា​ការ​រំពឹង​ទុក​យ៉ាង​អ៊ីចឹង​ថា​កាមេរ៉ា​ Professional ថ្មី​នេះ​នឹង​មិន​មាន​តម្លៃ​ថោក​នោះ​ឡើយ​ ដោយ​វា​នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​បរទេស​​ក្នុង​តម្លៃ​៥៩៩៩​ដុល្លារ (តែ​តួ​ខ្លួន) នៅ​អំឡុង​ខែ​មេសា​ខាង​មុខ​នេះ៕​​​​

 

 

ចុច​អាន៖ កាមេរ៉ា​របស់​ Galaxy S7 នឹង​លែង​លយ​ចេញ​មក​ក្រៅ​ដូច​មុនទៀត​ហើយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechnoBuffalo​​​​​​​​