ទី​ក្រុង​​ហូជីមិញ​ ​​នឹង​ក្លាយ​ជា​នៃ​បណ្ដុំ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ពិភពលោក​

ទី​ក្រុង​​ហូជីមិញ​ ​​នឹង​ក្លាយ​ជា​នៃ​បណ្ដុំ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ពិភពលោក​

បើ​និយាយ​ពី​តំបន់​នៃ​បណ្ដុំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​ពិភពលោក ​គឺ​គេ​សំដៅ​លើ​តំបន់​ Silicon Valley របស់​សហរដ្ឋអាមេរិក​​ ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ភាគ​ច្រើន​ ​មាន​ការិយាល័យ​កណ្ដាល​នៅ​ទី​នោះ​ ​ដូច​ជា​ Microsoft, Google, Apple និង Facebook ជា​ដើម​។​

 

ទី​ក្រុង​​ហូជីមិញ​ ​​នឹង​ក្លាយ​ជា​នៃ​បណ្ដុំ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ពិភពលោក​

 

ប៉ុន្តែ​បច្ចុប្បន្ន​មាន​សហគ្រិន​ពីរ​នាក់​ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ Hardvard និង Yale បាន​ធ្វើ​ការ​វិនិយោគ​ក្នុង​គម្រោង​ថវិកា​ប្រមាណ​ ១៥០០លានដុល្លារ​ដើម្បី​អភិវឌ្ឍន៍​តំបន់​មួយ​របស់​ទី​ក្រុង​ហូជីមិញ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​នៃ​បណ្ដុំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​ពិភពលោក​ឲ្យ​ដូច​ទៅ​នឹង​តំបន់​ Silicon Valley ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​។​

 

ទី​ក្រុង​​ហូជីមិញ​ ​​នឹង​ក្លាយ​ជា​នៃ​បណ្ដុំ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ពិភពលោក​

លោក Eddie Thai និង Binh Tran

 

លោក Binh Tran និង Eddie Thai ​ជា​អ្នក​ផ្ដើម​គំនិត​លើ​ការ​វិនិយោគ​នេះ​ បាន​លើក​ឡើង​ថា​មូល​ហេតុ​ដែល​ពួក​គេ​ហាន​ធ្វើ​គម្រោង​នេះ​ដោយ​ពួក​គេ​មើល​ឃើញ​ពី​កំណើន​នៃ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​វៀតណាម​ ។ ចំណែក​ឯ​ចំណុច​ដែល​ជំរុញ​ពួក​គេ​​កាន់​តែ​ខ្លាំង​នោះ​គឺ​វត្តមាន​នៃ​ក្រុមហ៊ុន​ Intel និង Samsung និង​ជំនួប​រវាង​ប្រមុខ​រដ្ឋ​វៀតណាម​និង​នាយក​ប្រតិបត្តិ​របស់ Google តែ​ម្ដង​។​ ដែល​ក្នុង​ជំនួប​នោះ​គឺ​និយាយ​អំពី​ការ​ដាក់​ម៉ាស៊ីន​មេ​របស់​ Google ដើម្បី​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ក្នុង​អាស៊ី​តែ​ម្ដង​៕

 

ទី​ក្រុង​​ហូជីមិញ​ ​​នឹង​ក្លាយ​ជា​នៃ​បណ្ដុំ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ពិភពលោក​

នាយកប្រតិបត្តិ Google លោក Sundar Pichai និយាយ​ថា​នឹង​បណ្ដុះ​បណ្ដាល​អ្នក​ជំនាញ IT ១៤០០នាក់​នៅ​វៀតណាម

ទី​ក្រុង​​ហូជីមិញ​ ​​នឹង​ក្លាយ​ជា​នៃ​បណ្ដុំ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ពិភពលោក​

គម្រោង Saigon Silicon Valley មាន​គោល​បំណង​ចង់​ទាក់ទាញ​​ការ​វិនិយោគ​ដល់ ១,៥ពាន់​លាន​ដុល្លារ

ទី​ក្រុង​​ហូជីមិញ​ ​​នឹង​ក្លាយ​ជា​នៃ​បណ្ដុំ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ពិភពលោក​

អគារ​ពាណិជ្ជកម្ម Bitexco Financial Tower ​កម្ពស់​៦៨ជាន់ នៅ​ទីក្រុង​ហូជីមិញ

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ bbc