ចាប់​ជនបរទេស​២​នាក់ ដែល​លួច​ដក​លុយ​តាម​ប្រព័ន្ធ​អេ ធី អឹម នៅ​ខេត្តសៀមរាប​

​​សៀមរាប: ជនបរទេស​២​នាក់ ក្នុងនោះ​ម្នាក់ ជា​ជនជាតិ​រ៉ូ​ម៉ា​នី និង​ម្នាក់ទៀត ជា​ជនជាតិ​ប៊ុល​ហ្ការី ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​ខេត្តសៀមរាប ចាប់ខ្លួន​ពីបទ លួច​លេខ​កូដ​តាម​ប្រព័ន្ធ អេ ធី អឹម របស់​ធនាគារ អេ ប៊ី អេ​។​
​    ​
​ជនបរទេស​ទាំង​២​រូប ត្រូវបាន​ចាប់ខ្លួន កាលពី​វេលា​ម៉ោង ១៧​និង​១៥​នាទី ថ្ងៃទី​៣០ ខែមករា​ឆ្នាំ​២០១៦ ស្ថិតនៅ​ទីក្រុង​សៀមរាប​។ ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច បាន​ដកហូត បាន​លុយ​មួយចំនួន និង​សម្ភារៈ​ពាក់ព័ន្ធ បំរើអោយ​បទល្មើស មួយចំនួនធំ​ទៀត​។​
​    ​
​ជនសង្ស័យ​ទាំងពីរ​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ គឺ​ម្នាក់​ឈ្មោះ EUGEN HORATIU ជា​ជនជាតិ​រ៉ូ​ម៉ា​នី កើត​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​១៩៦៤ និង​កាន់​លិខិតឆ្លងដែន​លេខ ០៨៦៩៦៩៤០៣ និង​ម្នាក់ទៀត​ឈ្មោះ PETAR ATANASOV ជា​ជនជាតិ​ប៊ុល​ហ្ការី កើត​ថ្ងៃ ទី​២​ខែធ្នូ ឆ្នាំ​១៩៧២ និង​កាន់​លិខិតឆ្លងដែន លេខ ៣៨៣៧៦៧០៣៩​។​
​    ​
​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងពីរ កាលពី​ថ្ងៃទី​៥ និង​ទី​៦ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ ពួកគេ​បានធ្វើ​សកម្មភាព លួច​លេខ​កូដ អេ​ធី​អឹម នៅ​ផ្សា​រអាត​សេន​ធ័​រ និង​នៅ​អតីត​ភោជនីយដ្ឋាន មនោ​រម្យ​ចាស់ ដើម្បី​ដក​លុយ យកបាន​ប្រាក់​ដុល្លារ​ជាច្រើន (​សមត្ថកិច្ច មិន​បញ្ជាក់ប្រាប់​ចំនួន​)​។​
​    ​
​សមត្ថកិច្ច បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ ជនបរទេស​ទាំងពីរ បាន​ទៅ​ដក​លុយ អេ​ធី​អឹម នៅ​ធនាគារ​អេ​ប៊ី​អេ បាន​លុយ​ចំនួន​ជាង ២០ ម៉ឺន​ដុល្លារ និង ដោយឡែក មិន​ចាំ​ថ្ងៃ និង​នៅ​ខែធ្នូ ឆ្នាំ​២០១៥ ដដែល ពួកគេ​បាន​ទៅ​ដក​លុយ អេ​ធី​អឹម នៅ​ប្រទេស​ឡាវ បាន​ចំនួន ១៣.៧០០ ដុល្លារ​។​
​    ​
​សមត្ថកិច្ច​បាន​អះអាង​ទៀតថា នៅពេល​ជនបរទេស​នោះ វិល​មកកាន់ ខេត្តសៀមរាប ជាថ្មី​ម្តងទៀត ហើយ​រៀបចំ​ដក​លុយ តាម​ប្រព័ន្ធ អេ​ធី​អឹម នៅ​ធនាគារ អេ​ប៊ី​អេ ហើយ​ផែន ការ​នេះ ត្រូវបាន​គេ​ស្រាវជ្រាវ​ដឹង ធ្វើអោយ​ខាង​ធនាគារ អេ​ប៊ី​អេ សហការ​ជាមួយ​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល ចាប់ខ្លួន​ជនដៃដល់​ទាំង​ពីររូប​។​
​    ​
​ជនជាតិ​ប៊ុលហ្គារី និង​ជនជាតិ​រ៉ូ​ម៉ា​នី ត្រូវបាន​សមត្ថកិច្ច កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​សាលាដំបូង​រួចហើយ ដើម្បី​ចោទប្រកាន់ ទៅតាម​ផ្លូវច្បាប់​៕V/S

ចាប់​ជនបរទេស​២​នាក់ ដែល​លួច​ដក​លុយ​តាម​ប្រព័ន្ធ​អេ ធី អឹម នៅ​ខេត្តសៀមរាប​

ចាប់​ជនបរទេស​២​នាក់ ដែល​លួច​ដក​លុយ​តាម​ប្រព័ន្ធ​អេ ធី អឹម នៅ​ខេត្តសៀមរាប​

ចាប់​ជនបរទេស​២​នាក់ ដែល​លួច​ដក​លុយ​តាម​ប្រព័ន្ធ​អេ ធី អឹម នៅ​ខេត្តសៀមរាប​

 ជនបរទេស​ទាំងពីរ​រូប​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប​ពីបទ លួច​ដក​លុយ​តាម​ម៉ាស៊ីន​អេ​ធី​អឹម ខេត្តសៀមរាប​(ច័ន្ទគារ)

​    ​