​ក្នុង​ខែមេសា​ខាងមុខនេះ តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ក្រុង​បាវិត នឹងមាន​អាង​ចម្រោះ​ទឹក​កខ្វក់​

ស្វាយរៀង: ក្នុង​គោលបំណង ដើម្បី​ការពារ​កុំ​ឲ្យ​មាន សា​ធាតុគីមី ដែល​បង្ហូរ​ចេញ តាម​បណ្តាល​រោងចក្រ មួយចំនួន ហូរ​ធ្លាក់​ទៅក្នុង​ចរន្តទឹក​ព្រែក ចុង​សម្រិត ស្ថិតក្នុង​ភូមិ​តា​ពៅ សង្កាត់ បាវិត ក្រុង​បាវិត ខេត្ត ស្វាយរៀង ដែលជា​ហេតុ​បង្ក​ឲ្យ​មាន ការប៉ះពាល់​ដល់​ប្រភពទឹក​នោះ តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន បានរៀបចំ​នូវ​អាង​ធំៗ ចំនួន​៤ ដែល​អាច​ច្រោះ​សារធាតុ​គីមី មិនល្អ​ទាំងនោះ បាន​ប្រមាណ​ជិត ១ ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។ ​នេះ​បើតាម​ការអះអាង​ពី សំណាក់​លោក ខេន លី ដែលជា​តំណាង​ឲ្យ តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន​។ លោក ខេន លី បាន​បន្តទៀតថា​៖ ចំពោះ​ការស្ថាបនា​រួចរាល់​ជា​ស្ថាពរ និង​ដាក់​ឲ្យ​ដំណើរការ​នោះ គឺ​នៅក្នុង​ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ មាន​បំពាក់​ឧបករណ៍​ទំនើបៗ ដើម្បី​យកជាតិ​ពុល​ចេញរួច បញ្ជូនទៅ​អាង​ស្តុក​បំរុង​ផ្សេង​មួយទៀត ដើម្បី​ធ្វើការ​ពិសោធន៍ មុននឹង​បញ្ជូន​ចរន្តទឹក ឲ្យ​ហូរ​ចូលទៅក្នុង​ព្រែក​ចុង​សម្រិត ដើម្បី​កុំ​ឲ្យ​ប៉ះពាល់ ដល់​បរិស្ថាន​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា កាកសំណល់​រឹង​ផ្សេងទៀត របស់​រោងចក្រ​នោះ ខាង​តំបន់​បាន​ឲ្យ​ខាង​ក្រុមហ៊ុន ធ្វើ​កិច្ចសន្យា ដើម្បី​ឲ្យ​ខាង​អ្នក​ដឹកជញ្ជូន កាកសំណល់ យកទៅ​ទីតាំង​ចាក់សំរាម​ឲ្យ​អស់ ក្នុង​ដំណាច់​ខែកុម្ភៈ​នេះ ពីព្រោះ​នាពេល​ថ្មីៗ កន្លងទៅនេះ ខាង​ក្រសួងបរិស្ថាន ក៏បាន​ចុះមក​ត្រួតពិនិត្យ អំពី​បញ្ហា​បរិស្ថាន​ជុំវិញ និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ ដើម្បី​ជៀសវាង កុំ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព​របស់​កម្មក​រ កម្មការិនី​រោងចក្រ ដែល​កំពុង​បំរើកា​រងារ នៅក្នុង​តំបន់​ទាំងមូល​។

​តំណាង​តំបន់ បាន​ឲ្យ​ដឹង​ទៀតថា​៖ កន្លងមក គឺ​ពុំមាន​បញ្ហា​អ្វី​ប្រឈម​នោះទេ ទើបតែ​អំឡុង​ចុងឆ្នាំ​២០១៥ កន្លងទៅនេះ ខាង​ក្រុមហ៊ុន​អ្នក​ដឹកជញ្ជូន បាន​តំឡើងថ្លៃ​សេវា​ដឹកជញ្ជូន ទ្វេដង ជាហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា ជាមួយ​ក្រុមហ៊ុន​មួយចំនួន​។ ទោះបីជា​យ៉ាងណាក៏ដោយ នៅ​ចុងខែ​កុម្ភៈ​នេះ បញ្ហា​កាកសំណល់ ដែល​នៅ​សេសសល់ នឹងត្រូវ​បញ្ចប់​៕V/S

​ក្នុង​ខែមេសា​ខាងមុខនេះ តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ក្រុង​បាវិត នឹងមាន​អាង​ចម្រោះ​ទឹក​កខ្វក់​

​ក្នុង​ខែមេសា​ខាងមុខនេះ តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ក្រុង​បាវិត នឹងមាន​អាង​ចម្រោះ​ទឹក​កខ្វក់​

​ក្នុង​ខែមេសា​ខាងមុខនេះ តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ក្រុង​បាវិត នឹងមាន​អាង​ចម្រោះ​ទឹក​កខ្វក់​