​អាវុធហត្ថ​ខេត្តសៀមរាប ឃាត់​ប្តី​និង​ប្រពន្ធ និង​ម៉ា​ទឹកកក ១៧​កញ្ចប់​ ​និង​WY​ស្មើ​៤៦​គ្រាប់​

​សៀមរាប: ដោយ​អនុវត្ត​បទបញ្ជា របស់​ថ្នាក់លើ អាវុធហត្ថ​ខេត្តសៀមរាប បានធ្វើ​ប្រតិបត្តិ​ការស្រាវជ្រាវ ហើយ​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​ពីរ​នាក់ ប្តី​ប្រពន្ធ បាន​ចំនួន​២​នាក់ ហើយ​ដកហូត​បាន​ថ្នាំញៀន ម៉ា​ទឹកកក​ចំនួន​១៧​កញ្ចប់ និង​ថ្នាំ WY ស្មើ​៤៦​គ្រាប់ ។​
​    ​
​ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២ អធ្រាត្រ ថ្ងៃទី​២៩​ខែ​
​មករា​ឆ្នាំ​២០១៦ កន្លងទៅនេះ នៅ​ភូមិ​ព្រៃ​ថ្មី សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​។ ជន​ទាំងពីរ ត្រូវ​ប្រឈម ទៅនឹង​បទល្មើស​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​
​    ​
​ជនសង្ស័យ​ទាំងពីរ ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ សឿត យ៉ុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ  មុខរបរ​ជា​កម្មករ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ថ្មី សង្កាត់​ទឹក​វិល ក្រុង​សៀមរាប និង​ឈ្មោះ ឃ្លាំង វ៉ុ​ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ​។ ជន​ទាំងពីរ​នាក់ ជា​ប្តី​ប្រពន្ធ​និង​គ្នា មាន​ទីលំនៅ​ភូមិ ឃុំ ជាមួយគ្នា​។​
​    ​
​សមត្ថកិច្ច បាន​បញ្ជាក់ថា ក្រៅពី​ឃាត់​ប្តី​ប្រពន្ធ​ទាំងពីរ​ខាងលើ សមត្ថកិច្ច បាន​ដកហូត​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​១៧​កញ្ចប់ និង​គ្រាប់​ថ្នាំញៀន WY ចំនួន​៤៦​គ្រាប់​។ ទាំង​ជនដៃដល់ ទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ នេះ​៕V/S

​អាវុធហត្ថ​ខេត្តសៀមរាប ឃាត់​ប្តី​និង​ប្រពន្ធ និង​ម៉ា​ទឹកកក ១៧​កញ្ចប់​ ​និង​WY​ស្មើ​៤៦​គ្រាប់​

អាវុធហត្ថ​ខេត្តសៀមរាប​ឃាត់​ប្តី​និង​ប្រពន្ធ​និង​ម៉ា​ទឹកកក​១៧​កញ្ចប់​និង​WY
​ស្មើ​៤៦​គ្រាប់​(ច័ន្ទគារ)