កាត់​ប្រដាប់​ប្តី​រួច សម្រេចចិត្ត​ធ្វើអត្តឃាត​

Doliprane TVC

​ស្ត្រី​ម្នាក់​បាន​លោតទឹក​សម្លាប់ខ្លួន បន្ទាប់ពី​នាង​បាន​ប្រាប់​អ្នកដំណើរ​តាមផ្លូវ​ថា នាង​បានសម្លាប់​ប្តី​របស់​នាង​ដោយ​កាត់​ប្រដាប់បន្តពូជ​របស់គាត់​ចោល ។​​ ​យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ទីក្រុង Leshan កាលពី​ថ្ងៃទី ៣១ ខែមករា​កន្លងទៅនេះ ។

កាត់​ប្រដាប់​ប្តី​រួច សម្រេចចិត្ត​ធ្វើអត្តឃាត​

គេ​បានដឹងថា មុន​ពេលដែល​ស្ត្រី​រងគ្រោះ​វ័យ ៥០ ឆ្នាំ​រូបនេះ​សម្លាប់ខ្លួន នាង​បាន​និយាយប្រាប់​អ្នកដំណើរ​តាមផ្លូវ​ថា នាង​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្តី​នាង​យ៉ាងខ្លាំង រហូត​នាង​ហ៊ាន​យក​កាំបិត​កាត់​ប្រដាប់​ពូជ​របស់គាត់​ចោល ដែល​បណ្តាល​ឲ្យ​គាត់​ស្លាប់ ។ យ៉ាងណាក្តី គេ​បានដឹង​ទៀតថា ប្តី​នាង​កំពុង​ស្ថិតក្នុង​មន្ទីរពេទ្យ តែ​មិនទាន់​អាច​បញ្ជាក់បាន​ថា គាត់​ស្លាប់ ឬ យ៉ាងណា​នោះទេ ។​

កាត់​ប្រដាប់​ប្តី​រួច សម្រេចចិត្ត​ធ្វើអត្តឃាត​

​សាក្សី​ម្នាក់​ឈ្មោះ​ក្រៅ Liu បាន​ប្រាប់ថា ស្ត្រី​រងគ្រោះ​បានមក​និយាយ​ជាមួយ​គាត់​ពី​ទុក្ខសោក​របស់​នាង ដោយបាន​ប្រាប់ថា តាំងពី​គាត់​ធ្លាក់ខ្លួន​ឈឺ ប្តី​គាត់​តែងតែ​ទៅរក​ស្រី​ថ្មី ហើយ​ថែមទាំង​វាយដំ​គាត់​ទៀត ហើយ​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​គាត់​ទប់​កំហឹង​មិនបាន ទើប​ទាញ​កាំបិត​កាត់ផ្តាច់​ប្រដាប់បន្តពូជ​ប្តី​គាត់​ចោល​តែម្តង ។

កាត់​ប្រដាប់​ប្តី​រួច សម្រេចចិត្ត​ធ្វើអត្តឃាត​

សាក្សី​បាន​ប្រាប់ទៀតថា ពេលនោះ​នាង​ក៏​ចង់​ប្តឹងទៅ​ប៉ូលីស​ដែរ តែ​ស្ត្រី​រងគ្រោះ​ហាមឃាត់​នាង ហើយ​ប្រសិនបើ​នាង​ដឹងថា ស្ត្រី​រងគ្រោះ​ចង់​សម្លាប់ខ្លួន​បែបនេះ នាង​នឹងមិន​បណ្តោយ​ឲ្យ​ស្ត្រី​រងគ្រោះ​នៅ​ម្នាក់ឯង​ឡើយ ៕​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)