ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តប៉ៃលិន ៖ ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​នៅ​ខេត្ត​ប៉ៃលិន រាប់រយ​នាក់​បាន​សម្រុក​ទៅ​ធ្វើ​ប័ណ្ណបើកបរ​យានយន្ត​ខេត្តប៉ៃលិន ៖ នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត កាលពី​ថ្ងៃ​ទី​០១-០២ ​កុម្ភៈ ​២០១៦​ ក​ន្លង​ទៅ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​រឹត​បណ្តឹង​​ច្បាប់​ចរាច​ណ៍​ផ្លូវគោក​ថ្មី នៅ​ដើមឆ្នាំ​២០១​៦ ​កន្លង​មក ។

ដូច្នេះ​ ដើម្បី​សម្រួល​ដល់​​ការ​ធ្វើ​ប័ណ្ណបើកបរ​ជូន​ដល់​ពលរដ្ឋ​ខាង​មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​សហការ​ជាមួយ​សាលារៀន​​បើកបរ​ដៃ​ទំនើប រៀបចំ​ការ​ប្រឡង​ច្បាប់​​ចរាចរណ៍ និង​ធ្វើតេស្ត​​លើ​ការ​បើកបរ​យានយន្ត (​តេស្ត​ដៃចង្កូត​) ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​ដាក់​ពិន្ទុ និង​វាស់​ស្ទង់​​សមត្ថភាព ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណៈ និង​ដឹក​ជញ្ជូន​ខេត្ត ធ្វើការ​ចេញ​ប័ណ្ណបើកបរ​យានយន្ត ពួក​គាត់​ប្រើប្រាស់​ជា​ផ្លូវការ ។

បើ​តាម​ការ​បញ្ជាក់​របស់លោកសៀ ផា​ន អនុប្រធាន​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​បានឱ្យ​​ដឹង​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​អនុ​វត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​គ​ថ្មី ថ្ងៃ​ទី​០១ ​មករា ​២០១៦ មក នៅ​ដើមឆ្នាំ​២០១៦​ នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាង​៦០០​នាក់ បាន​មក​ដាក់​​ពាក្យ និង​ប្រឡ​ង​យក​ប័ណ្ណបើកបរ​ថ្មី​នៅ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត ហើយ​ចំពោះ​តម្លៃ​ក្នុង​ការ​ធ្វើ​ប័ណ្ណបើកបរ​យាន​យ​ន្ត គឺ​អនុវត្ត​តាម​ការ​កំណត់​របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ ។​ លោក​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ឆាប់​មក​ធ្វើ​ប័ណ្ណបើកបរ​ឱ្យ​បាន​ទាន់​ពេលវេលា ព្រោះ​ការ​កំណត់​ក្នុង​ការ​ផាកពិន័យ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៦​ នេះ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ខេត្ត​ប៉ៃលិន អ្នកបើកបរ​រថយន្ត​ម៉ូតូ​ជា​ច្រើន​អត់​ចេះ​ច្បាប់​ចរាចរណ៍​ទេ ដោយ​បត់​ឆ្វេង ឬ​ស្តាំ​មិន​ប្រើ​ភ្លើ​ង​ស៊ី​ញ៉ូ​ឡើយ ហើយ​ក៏​បុក​គ្នា​របួស​ និង​ស្លាប់​ជា​ញឹកញាប់​ផង​ដែរ ។