​ក្មេង​ស្រូប​ផ្សែង​បារី​ច្រើន​អាច​បណ្តាល​ឲ្យ​ធាត់ និង​ល្ងង់​បាន​

​ក្មេង​ស្រូប​ផ្សែង​បារី​ច្រើន​អាច​បណ្តាល​ឲ្យ​ធាត់ និង​ល្ងង់​បាន​

​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា អ្នក​ជក់​បារី​អាច​ធ្វើ​ឲ្យ​ក្មេងៗ​នៅ​ជិត​ខ្លួន​ទៅ​ជា​ធា​ត់ និង​រៀន​មិនសូវ​ចេះ​។ ការប៉ះពាល់​នឹង​ផ្សែង​បារី​មាន​ទំនាក់ទំនង​នឹង​ផលប៉ះពាល់​ដល់​សុខភាព​ពីរ​យ៉ាង​សំខាន់ៗ ទីមួយ​នៅ​ផ្នែក​លើ​ក និង​មួយទៀត​នៅក្រោម​ក​។ អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការសង្កេត​ទៅលើ​ក្មេងៗ​ទាំងប្រុស​ទាំងស្រី​ដែល​ស្រូប​ផ្សែង​បារី​ពី​គេ​ចំនួន ២២០​នាក់ ដែល​សុទ្ធសឹង​ជា​ក្មេង​ដែល​ធាត់​ជ្រុល និង​មាន​អាយុ ៧ ទៅ​១១​ឆ្នាំ​។ ពួក​គេ​រកឃើញ​ថា ការ​ស្រូប​ផ្សែង​បារី​មាន​ទំនាក់ទំនង​ស្ទើរតែ​ទាំងអស់​ទៅលើ​ជាតិ​ការ​កក​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ក្មេងៗ​ដូចជា ក្បាលពោះ​កាន់តែ​ធំ និង​ជាតិ​ខ្លាញ់​គ្រប់កន្លែង​តែម្តង​។ ចំពោះ​ការតាមដាន​ភាព​ឆ្លាត​វៃរ​បស់​ក្មេង​ដែល​ស្រូប​ផ្សែង​បារី​ទាំងនោះ ក៏​រកឃើញថា ការចេះដឹង​របស់​ពួកគេ​គឺ​ខ្សោយ​ជាង​ក្មេង​ដែល​មិន​ស្រូប​ផ្សែង​បារី​ដែរ​។

​អ្នក​ស្រាវជ្រាវ​បន្ថែមទៀត​ថា ឥទ្ធិពល​ភ្លាមៗ​របស់​ផ្សែង​បារី​មាន​ដូចជា ការថយចុះ​នៃ​កូ​ឡេ​ស្តេ​រ៉ុល​ការពារ​ខ្លួន កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​បង្កើន​ដល់​ជំងឺ​ដែល​បង្កឡើង​ដោយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ទៅ​វិញ​។ យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​មិន​និយាយថា ឥទ្ធិពល​អវិជ្ជមាន​ទាំងនេះ​នឹង​បាត់​ទៅ​វិញ​នៅ​ថ្ងៃ​មុន​ឬ​យ៉ាងណា​ឡើយ​។ ការសិក្សា​នេះ​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Childhood Obesity​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។