លោក សុន ឆ័យ ស្នើរាជរដ្ឋាភិបាល ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឲ្យទូលំទូលាយ ដល់ពលរដ្ឋ

ភ្នំពេញ ៖ តំណាងរាស្រ្ត គណកប្សប្រឆាំង លោក សុន ឆ័យ បានស្នើឲ្យ រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការផ្សព្វ ផ្សាយ ច្បាប់ចរាចរណ៍ ឲ្យបានទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់យល់ច្បាស់ និងងាយស្រួល ដល់ការធ្វើលិខិតស្នាមនានាទាក់ទងនឹងច្បាប់នេះ។

គេហទំព័របណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោក សុន ឆ័យ នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា រាជរដ្ឋាភិបាល ត្រូវផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឲ្យបានខ្លាំងក្លាទៅដល់ប្រជាពលរដ្ឋ ដើម្បីឲ្យ ពួកគាត់បានជ្រាបច្បាស់។ ពិសេសផ្តល់ពេលវេលាគ្រប់គ្រាន់ រួមទាំង សេវាងាយស្រួល ត្រឹមត្រូវ និងឆាប់រហ័ស មុននឹងឲ្យនគរបាលចរាចរណ៍ រឺ ភ្នាក់ងារអនុវត្តច្បាប់ ធ្វើការត្រួតពិនិត្យ និងផាកពិន័យ ។

លោកសរសេរបន្តថា« ការផ្តល់សេវាទាំងនេះ ត្រូវតែមាន ភាពងាយស្រួល ឆាប់រហ័ស និង មិនត្រូវមានការ យកកំរ៉ៃក្រៅផ្លូវការ។ ការប្រព្រឹត្តផ្ទុយពីនេះគឺ ខុសនីតិវិធី ហើយបង្កឲ្យមានភាពអាណាធិបតេយ្យ និង អំពើពុករលួយ ដែលនាំឲ្យពលរដ្ឋមានការឈឺចាប់»។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីលោកបានចូលរួមត្រួតពិនិត្យមើល ក្នុងការផ្តល់សេវា ផ្តល់ប័ណ្ណបើកបរ ត្រួតពិនិត្យរថយន្ត ធ្វើស្លាកលេខរថយន្ត នៅមន្ទីសាធារណៈការនិងដឹកជញ្ជូន រាជធានីភ្នំពេញ៕

លោក សុន ឆ័យ ស្នើរាជរដ្ឋាភិបាល ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឲ្យទូលំទូលាយ ដល់ពលរដ្ឋ

មើលភាពអាណាធិប្បតេយ្យនៅមន្ទីសាធារណះការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ក្នុងការផ្តល់សេវា ផ្តល់ប័ណ្ណបើកបរ ត្រួតពិនិត្យរថយន្ត ធ្វើផ្លាក រថយន្ត។ ការផ្តល់សេវាទាំងនេះ ត្រូវតែមាន ភាពងាយស្រួល ឆាប់រហ័ស និង មិនត្រូវមានការយកកំរៃ៉ក្រៅផ្លូវការ។ រាជរដ្ឋាភិបាល ត្រូវធ្វើការផ្សព្វផ្សាយច្បាប់ចរាចរ អោយបានទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បីជ្រាបច្បាស់ ផ្តល់ពេលវេលាគ្រប់គ្រាន៌ រួមទាំង សេវាងាយស្រួល ត្រឹមត្រូវ និងឆាប់រហ័ស មុននឹងអោយនគរបាលចរាចរ រឺ ភ្នាក់ងារអនុវត្តច្បាប់ ធ្វើការត្រួតពិនិត្យនិង ផាកពិន័យ ។ ការប្រព្រឹត្តផ្ទុយពីនេះគឺ ខុសនិតិវិធី ហើយបង្កអោយមានភាពអណាធិប្បតេយ្យ និង អំពើពុករលួយ ដែលនាំអោយពលរដ្ឋមានការឈឺចាប់។

Posted by Son Chhay on Monday, February 1, 2016