ភាពយន្ត ដំណើរផ្សងគ្រោះថ្នាក់ ឆ្លងកាត់មហន្តរាយ ទាំង៥ ដ៏ញាក់សាច់

ភ្នំពេញ៖ ខ្សែភាពយន្ត The 5th Wave ជាខ្សែភាពយន្តដែល ផ្អែកលើប្រលោមលោកយុវវ័យថ្មីមួយទៀត ដែលនឹងចាក់បញ្ចាំង នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ៤ កុម្ភៈខាងមុខនេះ។ ភាពយន្តមួយនេះ នឹងតំណាលពីការព្រាត់ប្រាស់ រវាងក្មេងជំទង់អាយុ១៦ឆ្នាំ ចំនួន២នាក់ គឺ Cassie និងមិត្តរួមសាលារបស់នាងឈ្មោះ Ben ។ បន្ទាប់ពីមានការចូលលុកលុយ ពីសំណាក់ពួកភពផ្សេង ដែលគេឲ្យឈ្មោះថា the Others  ភាពយន្តនេះ នឹងអនុញ្ញាតឲ្យទស្សនិកជន អាចតាមដាននូវដំណើរជីវិតផ្ទុយគ្នា របស់ពួកគេ នៅពេលដែលពួកគេរៀន ដឹកនាំជីវិត រក្សាជីវិត ក៏ដូចជាពេលដែលពួកគេ ត្រូវជឿជាក់លើអ្នកដទៃទៀត នៅក្នុងពិភពថ្មីនេះ។ អត្ថន័យរបស់ចំណងជើង The 5th Wave នេះគឺចង់សំដៅទៅលើការវាយលុក ចំនួន៥ ប្លែកៗគ្នា ដែលកើតទ្បើង នៅពេលដែលពួកភពផ្សេងនោះ ព្យាយាមកម្ទេចផែនដី។ ក្នុងភាពយន្តនេះ ការវាយលុកចំនួន៤ បានកើតទ្បើងរួចមកហើយ ដែលបន្សល់ទុកនូវចំនួនតួរលេខ មនុស្សដែលនៅរស់រានមានជីវិត នៅលើផែនដីមាន ត្រឹមតែ១០% តែប៉ុណ្ណោះ ដើម្បីតស៊ូរស់ប្តូរផ្តាច់ នៅលើផែនដីបន្តទៀត។

ខ្សែភាពយន្តនេះ ត្រូវបានផលិតទ្បើងជាប្រភេទស្រដៀង ទៅនឹងភាពយន្តដែលមានកេរ្តិ៍ឈ្មោះល្បីៗ ដូចជា Hunger Games និង Divergent ដែលបង្ហាញពីរបៀបដែល យុវវ័យទាំងអស់អាចរកវិធីដោះស្រាយ ក្នុងការរស់នៅ នៅពេលដែលពួកគេទាំងអស់ឋិត នៅក្នុងស្ថានការណ៍គ្រោះថ្នាក់ ដល់ជីវិតណាមួយ។ ម៉្យាងវិញទៀត ខ្សែភាពយន្តនេះ ក៏មានចំនុចថ្មីគួរឲ្យចាប់អារម្មណ៍មួយចំនួន ដូចជា ការចូលមកដល់របស់ពួកភពផ្សេង និង ចំនុចដែល Cassie មានការតាំងចិត្តខ្ពស់ ក្នុងការជួយជិវិតប្អូនប្រុសរបស់នាង ដោយមិនចាំបាច់ខ្វល់ពី ជីវិតរបស់អ្នកដទៃ។ ជាខ្សែភាពយន្តដែលនឹងផ្តល់នូវចម្ងល់ ដល់អ្នកទស្សនាថា សម្បីតែកំពូលវីរបុរស ក៏មិនដឹងខ្លួនថាគេកំពុងតែប្រឆាំងនឹងអ្វីដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែភាពយន្តនេះមិនបានផ្តោតទៅលើ ជនអាក្រក់នោះទេ ផ្ទុយទៅវិញ គឺផ្តោតទៅលើវីរភាពរបស់ពួកយើង ឧបសគ្គដែលយើងឆ្លងកាត់ និងព្យាយាមសិក្សាពីវា។ ទស្សនិកជនក៏អាចមើលឃើញនូវវិធីខុសប្លែកគ្នា ក្នុងការគិត និង ដោះស្រាយរបស់ Cassie និង Ben ទៅតាមស្ថានការណ៍របស់ពួកគេផងដែរ។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះ គឺជាខ្សែភាពយន្តដំបូង ក្នុងចំនោម៣ភាគ របស់កម្រងភាពយន្តនេះ ហើយអ្នកទស្សនាប្រាកដ ជាមិនអាចទន្ទឹងរង់ចាំការចេញ ភាគបន្តទៀតបាននោះទេ។ ខ្សែភាពយន្តនេះ នឹងចាក់បញ្ចាំងនាថ្ងៃទី ៤ កុម្ភៈនេះហើយ នៅគ្រប់រោងភាពយន្ តក្នុងប្រទេសកម្ពុជា។ The 5th Wave ជិតមកដល់ហើយ ដូច្នេះត្រៀមខ្លួនទាំងអស់គ្នា។

សូមទស្សនា Trailor នៅខាងក្រោមនេះ៖

ភាពយន្ត ដំណើរផ្សងគ្រោះថ្នាក់ ឆ្លងកាត់មហន្តរាយ ទាំង៥ ដ៏ញាក់សាច់

ភាពយន្ត ដំណើរផ្សងគ្រោះថ្នាក់ ឆ្លងកាត់មហន្តរាយ ទាំង៥ ដ៏ញាក់សាច់

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕