អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង និងរឹតបន្តឹងច្បាប់ចរាចរណ៍

ភ្នំពេញ៖ អភិបាលរង ខណ្ឌដូនពេញ លោក សុខ ពេញវុធ សហការជាមួយ លោក ពេញ សុខន អធិការង លោក ឃួន វិសាល មេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌ និងលោក ប៊ុន ស៊ីផេន នាយរងការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចំនួនប្រមាណ ៦៦នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រឹង និងរឹតបន្តឹង ច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវ ព្រះមុនីវង្ស មុខវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ នៅក្នុងការចុះ ត្រួតពិនិត្យនេះដែរ គឺប្រតិបត្តិការចាប់ផ្ដើមពីម៉ោង ២៣និង០០នាទី ដល់ម៉ោង ២និង០០នាទី រំលងអធ្រាត ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦។

លោកអភិបាលរង ខណ្ឌបានឲ្យដឹងថា នៅក្នុងការចុះត្រួតពិនិត្យនេះ មានមធ្យោបាយ ឆ្លងកាត់សរុបចំនួន ២៦៩គ្រឿង រថយន្ត ១១៤គ្រឿង និងម៉ូតូ ១៥៥គ្រឿង។

លោកបានបញ្ជាក់ថា យានយន្តពិន័យសរុបចំនួន ៥៥គ្រឿង, ម៉ូតូមិនពាក់មួក សុវត្តិភាពចំនួន ៤៥គ្រឿង, ម៉ូតូគ្មានកញ្ចក់ ២គ្រឿង, រថយន្តមិនពាក់ខ្សែក្រវ៉ាត់ ៦គ្រឿង, រកឃើញអ្នកបើកបរ មានជាតិស្រវឹងកំរិត ០,២៥ ដល់ ០,៣៩ ចំនួន ២នាក់ (រថយន្ត ១នាក់ និងម៉ូតូ ១នាក់) អប់រំចំនួន ៨នាក់ (រថយន្ត ៣នាក់ និងម៉ូតូ ៥នាក់)៕