លោកសយសុភាព​ ​ថ្លែង​អំណរគុណ លោក​ស្រីចក់សុភាព ដែលប្រគល់សៀវភៅ សម្លុតអ្នកស្រឡាញ់ ភេទដូចគ្នានៅតាម សាលារៀន

ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក សយ សុភាព បានថ្លែងអំណរគុណចំពោះ លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានប្រគល់ជូនសៀវភៅដែលមានចំណងជើងថា “សម្លុតអ្នកស្រឡាញ់ភេទដូចគ្នានៅតាមសាលារៀន”។លោកសយ សុភាព បានថ្លែងថា ការផ្តល់សៀវភៅឲ្យនេះ គឺពិតជាមានសារៈសំខាន់ ហើយក៏សម្រាប់ការជំនួយស្មារតី ក្នុងការសរសេរព័ត៌មាននានាទាក់ទងទៅនឹងការស្រឡាញ់ភេទដូចគ្នានៅកម្ពុជានាពេលបច្ចុប្បន្ន។លោកក៏បានជូនពរឲ្យលោកស្រី ចក់ សុភាព ជួបតែសំណាងល្អ និងដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឲ្យរីកចំរើនទៅមុខជាបន្តទៀត៕

លោកសយសុភាព​ ​ថ្លែង​អំណរគុណ លោក​ស្រីចក់សុភាព ដែលប្រគល់សៀវភៅ សម្លុតអ្នកស្រឡាញ់ ភេទដូចគ្នានៅតាម សាលារៀន