អតីតអ្នកទោសន​យោ បាយមីយ៉ាន់ម៉ាជាង ១០០រូបចូលកាន់តំណែង ក្នុងសភាឡើងវិញ

យ៉ាំងហ្គោន៖ នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានសម្ដែងការអបអរសាទរការជ្រើសតាំងសមាជិកសភាថ្មីរបស់មីយ៉ាន់ម៉ា ខណៈពេលដែលពួកគេឡើងកាន់តំណែងថ្ងៃដំបូងនៃការបង្រួបបង្រួមសភាជាថ្មី។ទីភ្នាក់ងារសារព័ត៌មានសំឡេងអាមេរិក VOA ចេញផ្សាយថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ចន ឃើប៊ី បន្ដទៀតថា “នេះជាងសមទ្ធផលបញ្ជាក់ពីភាពក្លាហាន និងការលះបង់របស់ពលរដ្ឋភូមា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនោះដែរអតីតអ្នកទោសនយោបាយភូមា ជាង ១០០នាក់ នឹងឡើងកាន់តំណែងក្នុងសភារបស់ពួកគេឡើងវិញ”។មតិសាធារណៈយល់ឃើញថា ប្រទេសមីយ៉ាន់ម៉ា បច្ចុប្បន្នគឺពោរពេញទៅដោយលទ្ធិប្រជាធិបតតេយ្យនិយម និងរដ្ឋាភិបាលស៊ីវិល លោក ឃើប៊ី ក៏បានបញ្ជាក់ផងដែរថា អាមេរិក ត្រូវបានជំរុញ និងលើកទឹកចិត្ត ដោយសារតែការប្ដេជ្ញារបស់មេដឹកនាំនយោបាយភូមា ដើម្បីធ្វើការងារជាមួយគ្នាឈរលើស្មារតីបង្រួបបង្រួម និងកំណែទម្រង់ជាតិ។គួរបញ្ជាក់ថា សមាជិកសភាមីយ៉ាន់ម៉ាថ្មី បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទកន្លងទៅនេះ ហើយពួកគេភាគច្រើន ពោលគឺជាង ១០០នាក់ សុទ្ធតែជាអតីតអ្នកទោសនយោបាយ ដែលត្រូវបានចាប់ខ្លួនពីសកម្មភាពដើម្បីរដ្ឋាភិបាលប្រជាធិបតេយ្យនិយម និងរស៊ូអស់រយៈពេលជាងកន្លះសតវត្ស។ ប៉ុន្ដែអ្វីដែលសាធារណៈជនចង់ដឹងបំផុតនោះ គឺថាតើនរណាជាបេក្ខជនបន្ដតំណែងប្រធានាធិបតីពីលោក យូ ថេនសេន រឿងនេះកំពុងស្ថិតក្នុងភាពអាថកំបាំងនៅឡើយទេ៕

អតីតអ្នកទោសន​យោ បាយមីយ៉ាន់ម៉ាជាង ១០០រូបចូលកាន់តំណែង ក្នុងសភាឡើងវិញ

អតីតអ្នកទោសន​យោ បាយមីយ៉ាន់ម៉ាជាង ១០០រូបចូលកាន់តំណែង ក្នុងសភាឡើងវិញ

អតីតអ្នកទោសន​យោ បាយមីយ៉ាន់ម៉ាជាង ១០០រូបចូលកាន់តំណែង ក្នុងសភាឡើងវិញ