គឹម លីហ្សា គ្រោង​មកលេង​ស្រុក​ខ្មែរ​នៅ​ខែមេសា​

Doliprane TVC

​បើតាម​ប្រភព​ដែល​ជិតស្និត​ជាមួយ គឹម លីហ្សា បានអោយដឹងថា គឹម លីហ្សា គ្រោង និង មកលេង​ស្រុក​ខ្មែរ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ នាង និង ដឹក​ដៃ​ស្វាមី​មកលេង​ស្រុកកំណើត​នៅ​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ។ ប៉ុន្តែ​គេ​មិ​ច្បាស់​ថា ការ​មកលេង​ស្រុកកំណើត​របស់ គឹម លីហ្សា និង បង្ហាញមុខ​នៅក្នុង​ការងារ​សិល្បៈ ឬ​យ៉ាងណា​នោះទេ ? ។​

គឹម លីហ្សា គ្រោង​មកលេង​ស្រុក​ខ្មែរ​នៅ​ខែមេសា​

គឹម លីហ្សា គ្រោង​មកលេង​ស្រុក​ខ្មែរ​នៅ​ខែមេសា​

​គេ​នៅ​ចាំបាន​ថា ក្រោយពី​រៀបការ​ជាមួយ​លោក គី​វ វុទ្ធី ដែលមាន​មុខរបរ​ជា​គ្រូពេទ្យ​និង​ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី កាលពី​ចុង ឆ្នាំ ២០១៣ ។ រៀបការ​មិនទាន់បាន​ប៉ុន្មាន​ផង គឹម លីហ្សា ក៏មាន​ឪ​កាស​បាន​ចាក​ចេញទៅ​រស់នៅ​ជាមួយ​ស្វាមី​យ៉ាង​សុខសាន្ត​។​ក្រៅពី​បន្ត​ការសិក្សា គឹម លីហ្សា មិនបាន​ប្រកប​អាជីព​សិល្បៈ​ដូច​មុន​នោះឡើយ ។ ក្នុងនោះ​មានការ​បង្ហើប​ថា តាមពិត គឹម លីហ្សា ក៏​ចង់​ចេញ​ច្រៀង​ដូច​មុន​ដែរ តែ​ស្វាមី​របស់​នាង​មិន​អនុ​ញ្ញា​តិ្ត ។

គឹម លីហ្សា គ្រោង​មកលេង​ស្រុក​ខ្មែរ​នៅ​ខែមេសា​

គឹម លីហ្សា គ្រោង​មកលេង​ស្រុក​ខ្មែរ​នៅ​ខែមេសា​

ក្រោយពី​ចេញទៅ​រស់នៅ​ជាមួយ​ស្វាមី គឹម លីហ្សា មិនទាន់មាន​ឪ​កាស​បាន មកលេង​ស្រុកកំណើត​នោះឡើយ​។​ប៉ុន្តែ​កាលពី​ឆ្នាំមុន នាង និង ស្វាមី​បានមក​លេង​ប្រទេស​ថៃ ។ ប៉ុន្តែ​ថ្មីៗ​នេះ មានការ​បង្ហើប​ថា គឹម លីហ្សា មានបំណង​នាំ​ស្វាមី មកលេង​ស្រុក​ខ្មែរ​នៅ​អំឡុង​ខែមេសា​ចូលឆ្នាំ ខ្មែរ​ខាងមុខនេះ ។ គឹម លីហ្សា ចង់​មកលេង​ស្រុក​ខ្មែរ​អោយ​ហើយ ដោយសារ​ឆ្នាំក្រោយ​នាង​មានបំណង​យក​កូន ។ នាង និង ស្វាមី​ចង់បាន​កូន​កើត​ឆ្នាំរកា ។​

គឹម លីហ្សា គ្រោង​មកលេង​ស្រុក​ខ្មែរ​នៅ​ខែមេសា​

គឹម លីហ្សា គ្រោង​មកលេង​ស្រុក​ខ្មែរ​នៅ​ខែមេសា​

​អ្វីដែល​កត់សំគាល់​នោះ ក្រោយពី​អាក់ខាន​ចូលប្រឡូក​សិល្បៈ​មួយរយៈ​ពេលកន្លងមក​នេះ គឹម លីហ្សា ត្រៀម​បង្ហាញ​វត្តមាន​នៅក្នុង​ការប្រគុំ​តន្ត្រី​នៅ​ភោ​នី​យ​ដ្ឋា​ន​មួយ នៅ​ថ្ងៃទី ៦ ខែកុម្ភៈ ដោយមាន​ការចូលរួម ពី​អ្នកនាង សុវណ្ណ ម៉ូ​នី​កា និង លោក រដ្ឋា ។ មហាជន​ដែល​គាំទ្រ​ទឹកដម​សម្លេង គឹម លីហ្សា បានបង្ហាញ​អារ​ម្ម​ណ៏​សប្បាយរីករាយ ដោយ​សង្ឃឹមថា នាង​នឹងមាន​វត្តមាន​នៅក្នុង​អាជីព​សិល្បៈ​ជាថ្មី ។ គឹម លីហ្សា បាន​ប្រាប់ថា កន្លងមក​មាន​គេ​ទាក់ទង​នាង​រហូត តែ​ស្វាមី របស់​នាង​មិន​អនុ​ញ្ញា​ត្តិ ។ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​នាង​មាន​ឪ​កាស​បាន​បង្ហើរ​សំនៀង ហើយ​ការ​ចេញទៅ​ច្រៀង​លើក​នេះ ស្វាមី​របស់​នាង​ជា​អ្នក​ជូន​ដោយផ្ទាល់ ៕​ចេ​នី
​ ​