​លោក​ស័ក្តិ ៥ អេង​ឃាង មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១​ត្រូវ​កូនចៅ​ប្តឹង​ដកតំណែង​

​លោក​ស័ក្តិ ៥ អេង​ឃាង មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ ស្ថិតក្នុង​ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ត្រូវបាន​នាយទាហាន​នាយទាហានរង និង​កូនចៅ​ក្រោម​ឱវាទ​ប្តឹង​ទាមទារ​ឲ្យ​ថ្នាក់លើ​ធ្វើការ​ផ្លាស់ប្តូរ​ចេញពី តំណែង​ជា​មេបញ្ជាការ​អង្គភាព​នេះ​ច្រើនលើក​មកហើយ តែ​នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ ការប្តឹង​ទាមទារ​ឲ្យ​ថ្នាក់លើ​ដកតំណែង​លោក អេង ឃាង ត្រូវគេ​សង្កេតឃើញថា​កើតឡើង​ក្រោយពី​មន្ត្រី​យោធា​ខាងលើ​មានរឿង​អាស្រូវ​ពុករលួយ​ជាច្រើន​នៅក្នុង​អង្គភាព​។

​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ លោក អេង ឃាង បាន​ជាប់​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ទង្វើ​ខុសច្បាប់​ជាច្រើន​ដូចជា​ប្រើ​អំណាច​ផ្តាច់ការ បក្ខពួកនិយម គ្រួសារនិយម គំរាមកំហែង​គ្រប់បែបយ៉ាង​ផ្នែក​សតិអារម្មណ៍​ចំពោះ​មន្ត្រី​យោធា​នៅក្រោម​ឱវាទ​ដោយ​គាត់​បាន​យកឈ្មោះ ថ្នាក់ដឹកនាំ​មក​បំភិត​បំភ័យ​ដល់​នាយទាហាន នាយទាហានរង នេះ​បើ​យោងតាម​ពាក្យបណ្តឹង​ដែល​បាន​រៀបរាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​លោក អេង ឃាង បាន​ប្រព្រឹត្ត​អំពើពុករលួយ រួមមាន​កាត់​ប្រាក់​ហូបចុក​របស់​កងទ័ព ជាច្រើន​ឆ្នាំ ដោយ​យក​លេស​កសាង​អង្គភាព ហើយ​បាន​កិបកេង​ប្រាក់ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ ដែល​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ផ្តល់ជូន​អង្គភាព​សម្រាប់​ទិញ​រថយន្ត​ប្រើប្រាស់​។ ចំណែក​មន្ត្រី​យោធា​ក្នុង​អង្គភាព​ខាងលើ​បាន​បញ្ជាក់ថា លោក អេង ឃាង ថែមទាំង​បាន​ស៊ីដាច់​ប្រាក់ឧបត្ថម្ភ​ដែល​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផ្តល់ជូន​នាយទាហាន និង​នាយទាហានរង​ក្នុង​រដូវ​បុណ្យទាន​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ យោធា​បម្រើ​ការងារ​នៅ​អង្គភាពរ​វ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ បានបញ្ជាក់​ថា​ថ្មីៗ​នេះ​ក្រុមអធិការកិច្ច​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ផ្កាយ ២ សូរ តាន់​រិទ្ធី តំណាង​ដ៍​ខ្ពង់ខ្ពស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​ចុះមក​ធ្វើ​អធិការកិច្ច​ដោយបាន​ហៅ​នាយទាហាន និង​ពលទាហាន​ទាំងអស់​១៥៧​នាក់​ធ្វើការ​សាកសួរ​ព័ត៌មាន​លម្អិត រួច​ធ្វើ​របាយការណ៍​ដាក់ជូន​នាយកដ្ឋាន​កងទ័ពជើងគោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ចាត់វិធានការ​បន្ត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​លោក ឱម យ៉ិនទៀង ជា​ថ្នាក់ដឹកនាំ​គប្បី​ចូលរួម​ស៊ើបអង្កេត​ករណី​ខាងលើនេះ​ផងដែរ​៕

aa3