២០១៦ អេនឌី នៅ​រក​ដៃគូ​ថ្មី​មិន​ទាន់​ឃើញ


២០១៦ អេនឌី នៅ​រក​ដៃគូ​ថ្មី​មិន​ទាន់​ឃើញ

ផ្ទុយ​ពី​ការ​ចុះ​ផ្សាយ​ព័ត៌មាន​កន្លង​មក​ថា លោក អេនឌី ត្រៀម​បង្ហាញ​ដៃគូ​ថត​រូប​កៀក​កើយ​គ្នា​ថ្មី​នា​ដើម​ឆ្នាំ ២០១៦​នេះ សាមី​ខ្លួន បញ្ជាក់​វិញ​ថា លោក​រក​ដៃគូ​ថ្មី​នោះ​មិន​ទាន់​ឃើញ​ទេ​។

 

២០១៦ អេនឌី នៅ​រក​ដៃគូ​ថ្មី​មិន​ទាន់​ឃើញ

 

តារា​ប្រុស​សាច់​ចាំ អេនឌី លើក​ឡើង​ថា មាន​សិល្ប​ការិនី​ជំនាន់​ក្រោយ​ជា​ច្រើន ចង់​ធ្វើ​ជា​ដៃគូ​សិល្បៈ​ជាមួយ​លោក ប៉ុន្តែ​លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ចំពោះ​នរណា​ម្នាក់​ឡើយ។ “មិន​មែន អោយ​តែ​ថត​ជាមួយ​ខ្ញុំ ពួក​គេ​ដឹង​តែ​ល្បី​ទេ​បង ប៉ុន្តែ​ខ្លួន​គេ​ត្រូវ​តែ​មាន​សក្ដានុពល​លើ​ផ្នែក​ខ្លះ​មក​ជាមួយ​ដែរ អីចឹង​ខ្ញុំ​ក៏​តែង​តែ​សម្លឹង​មើល​ចំណុច​លេច​ធ្លោ​ទាំង​នោះ មុន​សម្រេច​ចិត្ត”។

 

តារា​ប្រុស​រូប​នេះ​បញ្ជាក់​ថា ប្រសិន​បើ​សិល្ប​ការិនី​ជា​ដៃ​គូ ល្បី​ពេល​បាន​ថត​រូប​ជាមួយ​លោក មិន​បញ្ហា​ទេ តែ​បើ​ថត​ហើយ​អត់​ល្បី មិន​ស្រួល គេ​អាច​ថា​មក​លោក។ ដូច្នេះ​ហើយ លោក​តែង​តែ​ម៉ត់​ចត់​បន្តិច​ចំពោះ​ការ​ជ្រើស​រើស​ដៃគូ​សិល្បៈ​នានា។

 

២០១៦ អេនឌី នៅ​រក​ដៃគូ​ថ្មី​មិន​ទាន់​ឃើញ

 

 រូប​ថត៖ FB អេនឌី

 

អេនឌី តែង​តែ​ផ្លាស់​ប្ដូរ​ដៃគូ​សិល្បៈ(ថត​រូប​សិល្បៈ) ជា​រឿយ​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​ក្នុង​ឆ្នាំ ២០១៥ កន្លង​ទៅ លោក​បាន​សាង​ភាព​លេច​ធ្លោ​អោយ​ស្រី​ស្អាត បេនីយុំាង ក្រោយ​ថត​រូប​សិល្បៈ​សិចស៊ី​ជាមួយ​គ្នា​បន្ត​បន្ទាប់។ យ៉ាង​ណា លោក​ថា មួយ​ផ្នែក​មាន​លោក​ជួយ​យឹតយោង តែ​មួយ​ផ្នែក​ទៀត គឺ​មក​ដៃ​របស់​លោក មាន​ភាព​លេច​ធ្លោ ក៏​ដូច​ជា​មាន​សក្ដានុពល​ស្រាប់​ដែរ។

 

ដូច្នេះ​ហើយ លោក​មិន​ចេះ​តែ​សម្រេច​ចិត្ត​ភ្លាម​ៗ ពេល​មាន​ការ​ស្នើ​សុំ​ធ្វើ​ជា​ដៃគូ​សិល្បៈ​នោះ​ទេ។ អេនឌី លើក​ឡើង​ថា “ដោយ​សារ​តែ​អីចឹង​ហើយ ឥឡូវ​រក​ដៃគូ​ថ្មី​អី​នោះ មិន​ទាន់​ឃើញ​ទេ”៕

 

៤សន្លឹក​កាល​ ឃុន វុត្ថា នៅ​ក្មេង​ខុស​គ្នា​ឥឡូវ​ម៉េច​ខ្លះ

រីយ៉ា លេច​មុខ​ក្នុង​ឈុត​សារភាព​ស្នេហ៍​អម​ដោយ Flash Mob កណ្ដាល Major

 

អត្ថបទ៖ ទារិកា