​បុរស​​​ជាប់​ពន្ធនាគារ២១ឆ្នាំ​ ទើប​តែ​ត្រូវ​ដោះ​លែង​ ក្រោយ​ដឹង​ថា​​កាត់​ទោស​​​ច្រឡំ


​បុរស​​​ជាប់​ពន្ធនាគារ២១ឆ្នាំ​ ទើប​តែ​ត្រូវ​ដោះ​លែង​ ក្រោយ​ដឹង​ថា​​កាត់​ទោស​​​ច្រឡំ

បុរស​​​​ជនជាតិ​ចិន​​ម្នាក់​ ត្រូវ​បាន​ដោះ​លែង​​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ​ក្រោយ​ជាប់​ពន្ធនាគារ​​អស់​រយៈ​ពេល​ ២១ ឆ្នាំ​ បន្ទាប់​ពី​​​​មាន​ការ​​រក​ឃើញ​​ថា​​កាត់​ទោស​ច្រឡំ​​​។

 

​បុរស​​​ជាប់​ពន្ធនាគារ២១ឆ្នាំ​ ទើប​តែ​ត្រូវ​ដោះ​លែង​ ក្រោយ​ដឹង​ថា​​កាត់​ទោស​​​ច្រឡំ

បុរស​ជា​ជន​រង​គ្រោះ​មាន​​​​​​ឈ្មោះ​ថា Chen Man ត្រូវ​បាន​កាត់​ទោស​ក្នុង​ករណី​សង្ស័យ​ឃាតកម្ម​​​​ពី​បទ​​សម្លាប់​ស្ត្រី​ម្នាក់​រស់​នៅ​​ឯ​ខេត្ត Hainan ក្នុង​ឆ្នាំ​១៩៩៤។ បន្ទាប់​ពី​ជាប់​​គុក​អស់​រយៈ​ពេល​ ២១​ឆ្នាំ​​​ ​​​​លោក Chen ​ដែល​ពេល​នេះ​មាន​អាយុ​ ៥៣​ឆ្នាំ ​ត្រូវ​បាន​ដោះ​លែង​វិញ​ ក្រោយ​​​តុលាការ​​ខេត្ត Zhejiang មិន​អាច​រក​​ឃើញ​ភស្តុតាង​ករណី​ឃាតកម្ម​​គ្រប់​គ្រាន់​​​​បាន។

 

​​​​​​​​​​​​​​​​​តាម​ប្រភព ព័ត៌មាន​ពី South China Morning Post បាន​ឲ្យ​ដឹង​ថា លោក Chen បាន​​ទទួល​ការ​សុំ​ទោស​ពី​លោក Fu Qin ​​ចៅ​ក្រម ខេត្ត​ Hainan ​និង​ជា​តំណាង​តុលាការ​​ខេត្ត​ទាំង​មូល សម្រាប់​ការ​កាត់​ទោស​ខុស​​​នោះ។ បើ​តាម​លោក Wang Wanqiong ជា​​មេធាវី​របស់​​​លោក Chen ​បាន​ឲ្យ​ដឹង​ថា លោក​ Chen បាន​ឆ្លើយ​តប​​នឹង​ការ​សុំ​ទោស​នោះ ថា​​​វា​មិន​ជា​បញ្ហា​អ្វី​នោះ​ទេ តាម​ការ​ពិត​លោក​ អាច​ប្ដឹង​សង​ជំងឺ​ចិត្ត​បាន បន្ទាប់​ពី​លោក Chen ត្រូវ​រង​ទារុណកម្ម​ក្នុង​គុក និង​ខាត​បង់​ការងារ​និង​វេលា​របស់លោក​​ទៀត។

 

​បុរស​​​ជាប់​ពន្ធនាគារ២១ឆ្នាំ​ ទើប​តែ​ត្រូវ​ដោះ​លែង​ ក្រោយ​ដឹង​ថា​​កាត់​ទោស​​​ច្រឡំ

យ៉ាង​ណា​ក្ដី​លោក Chen បាន​មាន​សេរីភាព​វិញ និង​បាន​ទៅ​ដល់​ស្រុក​កំណើត​​របស់​​ខ្លួន​នៅ​ឯ​ខេត្ត​​ស៊ីឈួន​វិញ​ហើយ ដើម្បី​​ត្រៀម​នឹង​ប្រារព្ធ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុន​នោះ។
គួរ​បញ្ជាក់​ថា​ទី​ក្រុង​ប៉េកាំង​ កំពុង​ខិត​ខំ​ប្រឹង​ប្រែង​​​ឲ្យ​​ប្រព័ន្ធ​យុត្តិធម៌​ដំណើរ​ការ​ជា​មួយ​គ្នា។ នេះ​ជា​ករណី​លើក​ទី​មួយ​ហើយ​ដែល​មាន​ការ​កាត់​ទោស​ខុស បន្ទាប់​ពី​កើត​មាន​​ ករណី​ មន្ត្រី​ចិន​​​ចំនួន ២៧​​នាក់​ ​​​​​ផ្ដន្ទាទោស ​និង​កាត់​ទោស​​ប្រហារ​ជីវិត​លើ​​យុវជន​​​អាយុ ១៨​ឆ្នាំ​ម្នាក់​ច្រឡំ​ ​កាល​ពី​ ២០​ឆ្នាំ​មុន​ ក្នុង​ពេល​ថ្មី​ៗ​ជា​មួយ​គ្នា​នោះ​ផង​ដែរ៕

 

​បុរស​​​ជាប់​ពន្ធនាគារ២១ឆ្នាំ​ ទើប​តែ​ត្រូវ​ដោះ​លែង​ ក្រោយ​ដឹង​ថា​​កាត់​ទោស​​​ច្រឡំ
 

​បុរស​​​ជាប់​ពន្ធនាគារ២១ឆ្នាំ​ ទើប​តែ​ត្រូវ​ដោះ​លែង​ ក្រោយ​ដឹង​ថា​​កាត់​ទោស​​​ច្រឡំ
 

​បុរស​​​ជាប់​ពន្ធនាគារ២១ឆ្នាំ​ ទើប​តែ​ត្រូវ​ដោះ​លែង​ ក្រោយ​ដឹង​ថា​​កាត់​ទោស​​​ច្រឡំ
 

​បុរស​​​ជាប់​ពន្ធនាគារ២១ឆ្នាំ​ ទើប​តែ​ត្រូវ​ដោះ​លែង​ ក្រោយ​ដឹង​ថា​​កាត់​ទោស​​​ច្រឡំ

ចុចអាន​៖ ចិន​ដាក់ពិន័យ​មន្ត្រី​ ២៧​រូប​ ក្រោយ​កាត់​ទោស​ប្រហារជីវិត​យុវជន​ម្នាក់​ច្រឡំ

ប្រែ​សម្រួល៖មាន​ រតនា
ប្រភព៖ shanghaiist​​​​​