ទៀបបារាំងមួយមុខ អាចព្យាបាលជំងឺមហារីក ១២ ប្រភេទផ្សេងៗគ្នា

ទៀបបារាំ គឺជាផ្លែឈើមួយប្រភេទដែលត្រូវបានគេរកឃើញនៅប្រទេសអាហ្វ្រិកខាងត្បូង, អាមេរិក និងតំបន់អាស៊ី។ មិនតែប៉ុណ្ណោះ តាមការស្រាវជ្រាវចុងក្រោយនេះបានរកឃើញថា ទៀបបារាំងអាចកម្ចាត់កោសិកាមហារីកដ៏សាហាវចំនួន ១២ ប្រភេទផ្សេងៗគ្នា។
 
ទៀបបារាំងមួយមុខ អាចព្យាបាលជំងឺមហារីក ១២ ប្រភេទផ្សេងៗគ្នា
ទៀបបារាំងអាចព្យាបាលជំងឺមហារីកទាំង ១២ ប្រភេទ
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nebraska បានគេរកឃើញថា ទៀបបារាំងមានអំណាចបំផុតក្នុងការរារាំង និងព្យាបាលជំងឺមហារីកលំពែង, សុដន់, សួត, ថ្លើម, ក្រពេញអូវែ, មាត់ស្បូន, ពោះវៀនធំ និងជំងឺមហារីកផ្សេងទៀត។
គ្រប់គ្រងសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម
ដឹងទេ ទៀបបារាំងអាចកាត់បន្ថយសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធិភាព។ ជាមួយគ្នានេះ ស្លឹកទៀបបារាំងក៏អាចកាត់បន្ថយកម្រិតជាស្ករក្នុងឈាមផងដែរ។ ប៉ុន្តែមុននឹងទទួលទាន អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន។
ប្រឆាំងនឹងការរលាក
ទៀបបារាំងអាចបំបាត់ការឈឺចាប់, ប្រឆាំងនឹងការរលាក ហើយអាចព្យាបាលដោយគ្មានផលប៉ះពាល់អ្វីឡើយ។
អត្ថប្រយោជន៍ផ្សេងទៀត
ក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាព ស្លឹកទៀបបារាំង អាចកម្ចាត់អាការៈឈឺក្បាល និងគេងមិនលក់។ វាអាចជួយកាត់បញ្ចុះកម្តៅក្នុងរាងកាយ បង្កើនទឹកដោះរបស់អ្នកម្តាយនៅពេលសម្រាលកូន។
តើគួរតែប្រើប្រាស់យ៉ាងម៉េច?
អាស្រ័យទៅលើកត្តា អាយុ, សុខភាព និងលក្ខខណ្ឌជាច្រើនទៀតរបស់អ្នកជំងឺ។ ដូច្នេះអ្នកគួរតែទៅពិគ្រោះជាមួយនឹងអ្នកជំនាញជាមុនសិន ទើបងាយស្រួលប្រើប្រាស់ និងត្រូវទៅតាមប្រភេទនៃជំងឺរបស់អ្នក៕
ដោយ៖ Senghong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទៀបបារាំងមួយមុខ អាចព្យាបាលជំងឺមហារីក ១២ ប្រភេទផ្សេងៗគ្នា