​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ របួសធ្ងន់​និង​ស្រាល​៤​នាក់ នៅ​កំពង់ឆ្នាំង​

​កំពង់ឆ្នាំង: គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាលអោយ​មនុស្ស ៤​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

​សមត្ថកិច្ច អោយដឹងថា មុនពេល​កើតហេតុ មាន​ម៉​តូ​មួយ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ធ្វើដំណើរ​ក្នុងទិសដៅ ពី​លិចទៅ​កើត បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន នៅពេល​មកដល់​ចំណុច ផ្លូវបំបែក​ជា​បួន ដោយ​បាំង​នឹង​របង​បេតុង មើលមិនឃើញ​ផង ក៍​ស្រាប់តែ​ជ្រុល​ទៅបុក ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង ពណ៌​ព្រីង​ទុំ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង ១B–៦១០៦ បើកបរ​ក្នុងទិសដៅ ផ្ទុយគ្នា​ពេញ​មួយ​ទំហឹង បណ្តាលអោយ​ជនរងគ្រោះ ចំនួន​៤​នាក់ រងរបួស​ធ្ងន់ និង​ស្រាល​តែម្តង​។
​ជនរងគ្រោះ​ទាំង​៤​នាក់​នេះ ឈ្មោះ​ស្លា គី​រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ បាន​បើក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ខ្មៅ ដឹក​កូនប្រុស​ម្នាក់ អាយុ​៤​ឆ្នាំ រងរបួស​ស្រាល​ទាំងពីរ​នាក់ ម្តាយ​និង​កូន រស់នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។ ចំណែក​ជនរងគ្រោះ ភាគី​ម្ខាង​ទៀត ឈ្មោះ​ជា ប៊ុនធឿន អាយុ​៤៤​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​វេ​វ និង​ជា​សន្តិសុខ​ក្លឹប​អេស​អេ​ច​ផា​លេស និង​ស្ត្រី​ម្នាក់ទៀត ឈ្មោះ​ចាន់ ថុល រស់នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង រងរបួស​ធ្ងន់​។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង​។ ចំណែកឯ​មធ្យោបាយ​បង្ក ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​កំពង់ឆ្នាំង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ តាម​នីតិវិធី​៕V/S

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ របួសធ្ងន់​និង​ស្រាល​៤​នាក់ នៅ​កំពង់ឆ្នាំង​

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ របួសធ្ងន់​និង​ស្រាល​៤​នាក់ នៅ​កំពង់ឆ្នាំង​

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ របួសធ្ងន់​និង​ស្រាល​៤​នាក់ នៅ​កំពង់ឆ្នាំង​

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ របួសធ្ងន់​និង​ស្រាល​៤​នាក់ នៅ​កំពង់ឆ្នាំង​