​សមត្ថកិច្ច ឃាត់​ជនជាតិ​វៀតណាម​២​នាក់ ពីបទ​ចែកចាយ​ ​និង​ប្រើប្រាស់​គ្រឿងញៀន​

​កំពង់ឆ្នាំង: ជនជាតិ​វៀតណាម​២​នាក់ ដែលជា​ជនសង្ស័យ ត្រូវបាន​នគរបាល​ឃាត់ខ្លួន ពីបទ​រក្សាទុក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់​។

ការ​ប្រមាញ់​ចាប់ខ្លួន ជនសង្ស័យ​នេះ បានធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ១-​ឈ្មោះ​ហ្វៀ​ង យ៉ាំង​លី អាយុ​២២​ឆ្នាំ និង​២-​ឈ្មោះ​យ៉ យ៉ាំង​ថាវ អាយុ​១៤​ឆ្នាំ ស្នាក់នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍​។

​សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ដែលជា​ជនជាតិ​វៀតណាម គឺជា​មុខសញ្ញា ដែល​សមត្ថកិច្ច បានធ្វើការ​តាមដាន​ពី សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​របស់​ពួកគេ ក្រោយពី​ប្រជាពលរដ្ឋ រាយការណ៍​ពី​សកម្មភាព របស់​ជនសង្ស័យ​។

​សមត្ថកិច្ច អោយដឹងទៀតថា ក្នុង​ថ្ងៃ​ឃាត់ខ្លួន គឺ​សមត្ថកិច្ច​បាន​ដកហូត​បាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១៥​កញ្ចប់ ដាវ​២​ដើម ឧបករណ៍​វេច​ខ្ចប់ ជក់​មួយចំនួន​ផងដែរ​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕V/S

​សមត្ថកិច្ច ឃាត់​ជនជាតិ​វៀតណាម​២​នាក់ ពីបទ​ចែកចាយ​ ​និង​ប្រើប្រាស់​គ្រឿងញៀន​

​សមត្ថកិច្ច ឃាត់​ជនជាតិ​វៀតណាម​២​នាក់ ពីបទ​ចែកចាយ​ ​និង​ប្រើប្រាស់​គ្រឿងញៀន​