មន្ទីរពេទ្យ​កុមារ​អង្គរ​អំពាវនាវ​រក​ជំនួយ​ដើម្បី​ជួសជុល​ដំបូល​

: មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៩ ជា​មន្ទីរពេទ្យ​មនុស្សធម៌​មួយ​ដែល​ផ្តល់​សេវា​ព្យាបាល​ដោយ​ឥត​គិត​កម្រៃ​ប្រកបដោយ​គុណភាព​ខ្ពស់​និង​ក្តីមេត្តា​ករុណា​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​រាប់ពាន់នាក់​ក្នុង​១​ឆ្នាំៗ អស់​រយៈពេល ១៧​ឆ្នាំ​មកហើយ​។​មន្ទីរពេទ្យ​នេះ​ទទួល​ពិនិត្យ​ព្យាបាល និង​ជួយសង្គ្រោះ​ជីវិត​កុមារ​ប្រមាណ​ពី ៥០០ ទៅ​៦០០​នាក់ ក្នុង​មួយថ្ងៃៗ​។ ប៉ុន្តែ​បច្ចុប្បន្ន​អគារ​ខ្លះ​របស់​មន្ទីរពេទ្យ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ហើយ​ដំបូល​ប្រក់​ក្បឿង​ក៏​ជ្រាប​ទឹក ដែល​ត្រូវ​ការជួសជុល​ជាបន្ទាន់​ហើយ​មន្ទីរពេទ្យ​ពុំមាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការជួសជុល​នៅឡើយ​ទេ​ដូច្នេះ​មន្ទីរពេទ្យ​កំពុង​ត្រូវការ​ជំនួយ​ពី​សប្បុរសជន​នានា ទោះ​នៅក្នុង​និង​ក្រៅប្រទេស​ក្ដី​។​មន្ទីរពេទ្យ​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន មិន​ថា​នៅ​សៀមរាប ឬក៏​នៅ​ភ្នំពេញ​ឬក៏​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទេ​សូមឱ្យ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ការរក​ថវិកា​ជួសជុល​នេះ​។​

​មន្ទីរពេទ្យ​ត្រូវការ​ថវិការ​ប្រមាណ ៦៥,០០០​ដុល្លា​អាមេរិក ដើម្បី​ធានាបាន​ថា​យើង​អាច​សង់ ដំបូល​ថ្មី​ដ៏​រឹងមាំ​ដើម្បី​ថែរក្សា​សុវត្ថិភាព​អ្នកជំងឺ​របស់​យើង​សម្រាប់​ឆ្នាំ​ខាងមុខ​ទៀត​។​
- លោកអ្នក​អាច​បរិច្ចាគ​ជួយ​យើង​តាមរយះ​គេហទំព័រ www.angkorhospital.org/support/donate
- ឬក៏​អញ្ជើញ​មកកាន់​មជ្ឈមណ្ឌល​ទស្សនកិច្ច​ផ្ទាល់​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដើម្បី​បរិច្ចាគ​
- ពត៌មាន​បន្ថែម​អាចទាក់ទង​តាមរយៈ​អ៊ីម៉េល [email protected]រយៈ​លេខ​ទូរស័ព្ទ ០៦៣ ៩៦៣ ៤០៩​។​
​លោកអ្នក​អាច​ស្វែងយល់​បន្ថែម​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ​តាមរយៈ​វេ​ប​សាយ​របស់​យើង​
www.angkorhospital.org​ និង​at facebook.com/angkorhospital.