ប្រសិន​ជា​អ្នក​មាន​បញ្ហា​បែប​នេះ ឫ​ក៏​មាន​បញ្ហា​អ្វី​នៅ​លើ​សារពាង្គ​កាយ តើ​អ្នក​ដឹង​ពី​មូល​ហេតុ និង​ដំណោះ​ស្រាយ កំចាត់​វា​ដែរ​ឫទេ?

ស្បែកគឺជាកត្តាមួយ ដែល​សំខាន់ សម្រាប់​ទ្រទ្រង់ សារពាង្គ​កាយ របស់​អ្នក​ទាំង​មូល ហើយ​ប្រសិន​ជា អ្នក​ទទួល​បាន ស្បែក​ស្ងួត នៅ​កន្លែង ណា​មួយ នៅ​លើ សារពាង្គកាយ ដូច​ជា បបូរ​មាត់​ស្ងួត, ការ​ឡើង​កន្ទួល​ក្រហម នៅលើមុខ ឫនៅកន្លែង ផ្សេងទៀត, ការបាត់បង់សក់ និងស្បែកសឫក្រហម បានផ្លាស់​ប្តូរ ស្រដៀងគ្នា ទៅនឹងរោគមុន ជាធម្មតា នៅលើមុខ ដៃ ភ្លៅ និងខ្នង ជាដើម។ តើអ្នកមាន ដឹងពីមូល​ហេតុ របស់ពួកវា ដែរឫទេ ថាហេតុអ្វី បានជាស្បែក របស់អ្នក ប្រែជាស្ងួត បែបនេះ?

ប្រសិន​ជា​អ្នក​មាន​បញ្ហា​បែប​នេះ ឫ​ក៏​មាន​បញ្ហា​អ្វី​នៅ​លើ​សារពាង្គ​កាយ តើ​អ្នក​ដឹង​ពី​មូល​ហេតុ និង​ដំណោះ​ស្រាយ កំចាត់​វា​ដែរ​ឫទេ?

សម្រាប់ថ្ងៃនេះ យើង នឹងប្រាប់ពីហេតុផង ក៏ដូចជាវិធីសាស្ត្រ ក្នុងការការពារ ស្បែករបស់អ្នក កុំ​អោយ​​ស្ងួត ដូចតទៅ៖

  • បបូរមាត់ស្ងួត

ការឡើងបែបនេះ ដោយសារតែ ក្នុងខ្លួនរបស់អ្នក បានបាត់សារធាតុ ជាតិដែក, សង្ក័សី, វិតាមីន B, B3, B2 និង B12។

ដំណោះស្រាយ៖ អ្នកត្រូវបរិភោគ បន្លែ Swiss chard, សណ្តែកដី (peanuts), សណ្តែក​ស្វីល (legumes plants), សណ្តែក​ខៀវ ក្រហម, សាច់មាន់ ទា, ត្រីសាម៉ុង, ត្រីធូណា, ស៊ុត, គ្រឿងសមុទ្រ, ខាត់ណា, ម្ទេសផ្លោក ពណ៌ក្រហម និងផ្កាស្ពៃក្តោប។

  • ការឡើងកន្ទួល ក្រហមនៅលើមុខ ឫនៅកន្លែងផ្សេងទៀត និងការបាត់បង់សក់

ប្រសិនបើក្នុង ខ្លួនរបស់អ្នក បានបាត់បង់ វិតាមីន B7 ជាប្រភេទ វិតាមីនការពារសក់ ហើយនឹងចូលចិត្ត បរិភោគស៊ុតស្រស់ វានឹងងាយ បង្កើតអោយអ្នក ឆាប់ជួប បញ្ហាដូច្នេះ។

ដំណោះស្រាយ៖ ទទួលទានស៊ុតឆ្អិន អោយច្រើន, ត្រីសាម៉ុង, ផ្លែបឺរ, ផ្សិត, ផ្កាស្ពៃក្តោប, សណ្តែក​សៀង, គ្រាប់ធញ្ញាជាតិ (walnuts), ផ្លែឈើ raspberries និងចេក។

  • ស្បែកសឫក្រហម បានផ្លាស់ប្តូរ ស្រដៀងគ្នា ទៅនឹងរោគមុន ជាធម្មតានៅលើមុខ ដៃ ភ្លៅ និងខ្នង

ជាធម្មតា វាកើតឡើង បណ្តាលមកពី អ្នកខ្វះជាតិអាស៊ីតខ្លាញ់, វិតាមីន A និង E។

ដំណោះស្រាយ៖ អាហារដ៏ល្អ គួរទទួលទានមាន ត្រីសាម៉ុង, ត្រីសាឌីន, គ្រាប់ធញ្ញាជាតិ (walnuts, almonds, ស្លឹក flax, ស្លឹក hemp, គ្រាប់ល្ពៅ ល្ងរ ឪឡឹក -ល-), បន្លែស្លឹកបៃតង, ការ៉ុត, ដំឡូងជ្វា និង​ម្ទេសផ្លោក ពណ៌ក្រហម។ ចំពោះវិតាមីន D វិញ អ្នកគ្រាន់តែឈរ ឫអង្គុយ នៅក្រោម ពន្លឺព្រះអាទិត្យ ប្រហែលជា 10 នាទីជាការស្រេច។

  • ស្ពឹកនិងឈឺ នៅលើដៃ, ជើង ឫកន្លែងណាមួយ លើរាងកាយរបស់អ្នក

នេះមកពីអ្នកកង្វះវិតាមីន B, B9, B6 និង B12 ហើយការខ្វះនេះក៏មកពី ជំងឺធ្លាក់ទឹកចិត្ត, ស្លេកស្លាំង,​ អស់​កម្លាំង និងអតុល្យភាពអ័រម៉ូន។

ដំណោះស្រាយ៖ ដ៏ល្អបំផុតត្រូវតែញុំា បន្លែ Spinach, បន្លែ asparagus, បន្លែ beets, ស៊ុត, ក្តាម,​ គ្រឿងសមុទ្រ និងសាច់មាន់។

  • ការឈឺចាប់សាច់ដុំ នៅម្រាមដៃ, កដៃ, ប្រអប់ជើង, ជើង និងខ្នង

នេះក៏ព្រោះតែអ្នកខ្វះ ជាតិម៉ាញ៉េស្យូម, កាល់ស្យូម និងប៉ូតាស្យូម ហើយប្រសិនបើ អ្នកកម្រ ធ្វើ​លំហាត់​ប្រាណ​ទៀត​នោះ រឹ​ត​តែ​ធ្ងន់​ធ្ងរ។

ដំណោះស្រាយ៖ ត្រូវបរិភោគចេក អោយបានច្រើន, ផ្លែ hazelnuts, ត្រសក់ zucchini, ផ្លែ cherry, ផ្លែប៉ោម, ក្រូចថ្លុង, ខាត់ណា, បន្លែមានស្លឹករាងងងឹត ដូចជា ស្ពៃក្តោប, spinach និង ស្លឹក dandelion។

យ៉ាងណាមិញ ប្រសិនជា នៅលើរាងកាយ របស់អ្នក មានបញ្ហា នៅកន្លែង ណាមួយនោះ គួរតែ​អនុវត្តន៍​ស្វែង​រក ដំណោះស្រាយ និងបរិភោគ អាហារ ដូចដែលបាន រៀបរាប់ខាងលើ អោយបាន ច្រើនទៅ នោះ​អ្នក​នឹង អាច​គេចផុតពី បញ្ហាទាំងនោះ បានហើយ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូ​ថ្មីៗ!!

ប្រសិន​ជា​អ្នក​មាន​បញ្ហា​បែប​នេះ ឫ​ក៏​មាន​បញ្ហា​អ្វី​នៅ​លើ​សារពាង្គ​កាយ តើ​អ្នក​ដឹង​ពី​មូល​ហេតុ និង​ដំណោះ​ស្រាយ កំចាត់​វា​ដែរ​ឫទេ?

  • ដោយ: Sambath
  • 11:29 AM, 03 February
  • ប្រភព: healthtipsportal
  • Tag: សុខភាព