សោ​នាដកម្ម​ដ៏​ឃោរឃៅ អា​-​ក កូនស្រី​តូចៗ​ទាំង ៣ ដេកស្លាប់​ក្នុង​ថ្លុកឈាម​

Doliprane TVC

​ម្តាយ​អប្រិយ​ត្រូវបាន​គេ​ចាប់​ដាក់ទោស​ជាប់ពន្ធនាគារ​មួយជីវិត បន្ទាប់ពី​នាង​ហ៊ាន​លើកដៃ​ប្រហារជីវិត​កូនស្រី​បង្កើត​តូចៗ​បីនាក់ ដោយ​ប្រើ​កាំបិត​ចាក់​-​ក ។​ ​គេ​បានដឹងថា កូនស្រី​ដ៏​គួរ​ឲ្យ​អាណិត​ទាំងបី​រូប​ត្រូវបាន​គេ​រកឃើញ​ដេកស្លាប់​ស្តូកស្តឹង​ក្នុង​ថ្លុកឈាម​នៅលើ​គ្រែ ដោយមាន​ស្នាមរបួស​ចាក់​សម្លាប់​ត្រង់​-​ក ដោយ​ម្តាយ​ឃោរឃៅ​ឈ្មោះថា Carol Ann Coronado ។

សោ​នាដកម្ម​ដ៏​ឃោរឃៅ អា​-​ក កូនស្រី​តូចៗ​ទាំង ៣ ដេកស្លាប់​ក្នុង​ថ្លុកឈាម​

ក្មេងស្រី​រងគ្រោះ​គួរ​ឲ្យ​អាណិត​ទាំងបី​រូប​មាន​ឈ្មោះថា Sophia អាយុ ២ ឆ្នាំ Yazmine អាយុ ១៦ ខែ និង Xenia អាយុ ២ ខែ ។ ជនល្មើស​ត្រូវបាន​គេ​វាយតម្លៃថា អាចជា​មាន​ជំងឺ​សតិអារម្មណ៍​ក្រោយពី​ស្វាមី​របស់​នាង​សុំ​លែងលះ ដែល​គេ​បានដឹងថា នាង​ថែមទាំង​មាន​គម្រោង​ចង់​សម្លាប់​ម្តាយបង្កើត​នាង​ថែមទៀត ។ ស្វាមី និង ជា​ឪពុក​របស់​ក្មេងស្រី​គួរ​ឲ្យ​អាណិត​ទាំងបី​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ពិតជា​ពិបាក​ក្នុងការ​ទ្រាំ​រស់នៅ​ជាមួយ​នាង Carol ណាស់ ព្រោះ​នាង​ដូចជា​ប្លែកៗ​ខុសពី​ស្ត្រី​ដទៃ ដែល​មើលទៅ​នាង​ដូចជា​សរសៃប្រសាទ​ម្តងៗ ។

សោ​នាដកម្ម​ដ៏​ឃោរឃៅ អា​-​ក កូនស្រី​តូចៗ​ទាំង ៣ ដេកស្លាប់​ក្នុង​ថ្លុកឈាម​

លោក​បាន​ថ្លែង​ទាំង​អួលដើមក​ទៀត​ដែរ​ថា ពេលនេះ​លោក​បាន​បាត់បង់​កូនស្រី​ជាទី​ស្រឡាញ់​ទាំងបី ហើយ​វា​ពិតជា​ធ្វើ​ឲ្យ​លោក​គ្រាំគ្រា​ចិត្តខ្លាំង​ណាស់ តែ​លោក​ជឿជាក់ថា នាង Carol ក៏​គ្មាន​បំណង​ចង់​សម្លាប់​កូន​ដែរ តែដោយសារ​តែ​បញ្ហា​ខួរក្បាល ទើបបានជា​កើតមាន​រឿង​សោ​នាដកម្ម​ដ៏​ឃោរឃៅ​នេះ ៕​ថា​វរិ​ទ្ធ (​ប្រភព ៖ មី​រឺរ​)