ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំ ​វក អដ្ឋស័ក ព.ស ២៥៦០ ​នឹងប្រារព្ធព្រះរាជពិធីនៅទី​លានជល់ដំរីអង្គរធំ ​នៅថ្ងៃទី២៤​ ឧសភា ២០១៦ ​ ក្រោមព្រះរាជា​ធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់បំផុត ​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះបរមនាថ ​ នរោត្តម សីហមុនី​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោង​​តាមលោកកឹម ​គុណវឌ្ឍ ​អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា​ ​ដែលសរសេរបង្ហោះនៅ​លើបណ្តាញទំនាក់ទំនងសង្គម (Facebook) ​នៅប៉ុន្មាននាទីមុននេះ ៕