Yahoo នឺងកាត់បន្ថយ បុគ្គលិក ដល់ទៅ១៥ភាគរយ

យោងតាមប្រភពព័ត៌មានពីBBC បានឲ្យដឹងថា Yahooនឹងកាត់បន្ថយបុគ្គលិក ប្រមាណជា១៥ភាគរយ ស្របទៅ តាមយុទ្ធសាស្ត្រថ្មី របស់ខ្លួនដើម្បីធានា ឲ្យបានមកវិញនូវប្រាក់ ចំណេញដូចមុនវិញ ។

ការកាត់បន្ថយបុគ្គលិក ដែលគេប៉ាន់ស្មានថា មានទៅដល់៩០០០នាក់ នាចុងឆ្នាំ២០១៦នេះ ស្របពេលដែលការប្រកាសមួយដែលបានបង្ហាញថាក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណេញដល់ទៅជាង៤.៣ពាន់លានដុល្លារកាលពីឆ្នាំទៅ។

អ្នកស្រីMarissaMayerដែលបានមកកាន់តំណែងជាប្រធានប្រតិបត្តិរបស់Yahooតាំងពីឆ្នាំ២០១២បានជឿជាក់ថាយុទ្ធសាស្ត្រថ្មីនេះនឹងនាំមកវិញឲ្យក្រុមហ៊ុននូវការប្រសើរឡើងនៃការប្រកួតប្រជែងនិងនឹងទាក់ទាញអ្នកប្រើប្រាស់និងក្រុមហ៊ុនដៃគូយ៉ាងច្រើនបន្ថែមមកវិញ ៕