Real Madrid សង្ស័យ​ស្មៅ​នៅ Bernabeu ជា​មូលហេតុ​ធ្វើ​ឲ្យ Bale របួស


Real Madrid សង្ស័យ​ស្មៅ​នៅ Bernabeu ជា​មូលហេតុ​ធ្វើ​ឲ្យ Bale របួស

Real Madrid បាន​រក​ឃើញ​មូលហេតុ​ដែល​អាច​ស្រាយ​បំភ្លឺ​ពី​របួស​ដ៏​ញឹកញាប់​របស់​កីឡាករ Gareth Bale ដោយសង្ស័យ​ថា​ប្រភេទ​ស្មៅ​ដែល​កំពុង​ប្រើ​នៅ​កីឡដ្ឋាន Santiago Bernabeu សព្វថ្ងៃ​គឺជា​ដើម​ចម​នៃ​បញ្ហា។ ការ​ជឿជាក់​ដូច្នេះ​ដោយសារ​ពួកគេ​ទើប​តែ​បាន​នាំ​ចូល​ស្មៅ​ប្រភេទថ្មី​ពី​ទីក្រុង Milan ប្រទេស​អ៊ីតាលី។

 

Real Madrid សង្ស័យ​ស្មៅ​នៅ Bernabeu ជា​មូលហេតុ​ធ្វើ​ឲ្យ Bale របួសReal Madrid សង្ស័យ​ស្មៅ​នៅ Bernabeu ជា​មូលហេតុ​ធ្វើ​ឲ្យ Bale របួស

 

កាល​ពី​ដើម​រដូវកាល​ក្លឹប​យក្ស​អេស្ប៉ាញ បាន​ប្ដូរ​ស្មៅ​ទាំងអស់​នៅ Bernabeu ដោយ​បាន​ទិញ​ចំនួន ២៣​ផ្ទាំង ក្រាល​លើ​ទីលាន​​មាន​ទំហំ ៨៥០០ ម៉ែត្រ​ក្រឡា។ ស្មៅ​ទាំងនោះ​ជា​ប្រភេទ​ស្មៅ​កាត់ (hybrid) ដែល​អាច​បង្ហូរ​ទឹក​បាន​លឿន និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​កីឡាករ​ក្នុង​ការ​លេង​បាល់។

 

យ៉ាងណា​ក៏​ដោយ​ស្មៅ​ប្រភេទ​ថ្មី​នោះ​ហាក់​ផ្ដល់​ផល​ប៉ះពាល់​ដល់​ចលនា​សាច់ដុំ​ជើង​របស់ Bale ​បើ​យោងតាម​ការ​ពិសោធន៍​លើ​ទំនាក់ទំនង​រវាង​សាច់ដុំ​របស់​អតីត​កីឡាករ Spurs ជាមួយ​នឹង​ការ​រត់​នៅ​លើ​ស្មៅ។

 

របួស​ទាំងអស់របស់ Bale នៅ​រដូវកាល​នេះ​សុទ្ធ​តែ​កើតឡើង​នៅ​​ការ​ប្រកួត​ក្នុង​ទឹកដី ហើយ​របួសចុង​ក្រោយ​ធ្វើ​ឲ្យ​រូបគេអវត្តមាន​ចំនួន​២ ប្រកួត​នៅ​​ឌ La Liga៕

 

ចុចអាន៖ Bale ​​ចេញ​ស្នៀត​ពិសេស​ស៊ុត​ពី​មុំ​​ខាង​ក្រោយ​ ចូល​ទី​យ៉ាង​អស្ចារ្យ!

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English