សិស្សស្រី ២ នាក់ ស្លាប់​ដោយសារ អន្លង់​បូម​ខ្សាច់​របស់លោក​ឧកញ៉ា

Doliprane TVC

ខេត្តពោធិ៍សាត់ : សិស្សសាលា​អនុវិទ្យាល័យ​ពោធិ៍សាត់ ២ នាក់ បាន​ចុះ​លេង​ទឹកស្ទឹង​ពោធិ៍សាត់ រអិល​ជើង​ធ្លាក់ចូល​អន្លង់​បូម​ខ្សាច់​របស់លោក​ឧកញ៉ា បណ្តាលឱ្យ​លង់​ស្លាប់​យ៉ាង​អាណោច​អធម ហើយ​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៤៥ នាទី​រសៀល ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៦ ត្រង់ចំណុច​ស្ទឹង​ពោធិ៍សាត់ ខាងក្រោយ​សណ្ឋាគារ​ខេ​អឹម ស្ថិត​ក្នុងភូមិ​បាក់រទេះ សង្កាត់​ព្រៃ​ញី ក្រុង​.​ខេត្តពោធិ៍សាត់ ។​

សិស្សស្រី ២ នាក់ ស្លាប់​ដោយសារ អន្លង់​បូម​ខ្សាច់​របស់លោក​ឧកញ៉ា

​អាជ្ញាធរ​ក្រុង​ពោធិ៍សាត់​បានឱ្យដឹងថា សិស្សសាលា​អនុវិទ្យាល័យ​ពោធិ៍សាត់ រងគ្រោះ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ទី​១-​ឈ្មោះ ប៊ូ អេ​រី​ហ្សា ភេទ​ស្រី អាយុ ១៣ ឆ្នាំ រស់នៅ​ភូមិ​បាក់រទេះ សង្កាត់​ព្រៃ​ញី និង មិត្តភក្តិ​ម្នាក់ទៀត​ឈ្មោះ ពិន សុខ​ពិសី ភេទ​ស្រី អាយុ ១២ ឆ្នាំ រស់នៅ​ភូមិ​.​សង្កាត់​បន្ទាយ​ដី ក្រុង​.​ខេត្តពោធិ៍សាត់ ។

ការ​លង់ទឹក​ស្លាប់​សិស្សសាលា​ខាងលើ បណ្ដាលមកពី​រណ្ដៅ​បូម​ខ្សាច់ ហើយ​ការ​បូម​ខ្សាច់​ខាងលើនេះ គេ​ឃើញ​បូម​ជា​រៀងរាល់ឆ្នាំ គេ​មិនដឹងថា​មានច្បាប់​ទម្លាប់ ឬ​អត់​នោះទេ​សំខាន់​ធ្វើឱ្យប៉ះពាល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ និង ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​តែម្ដង ។​

​ខ្ញុំបាទ ប៉ឹម ពិន ពី​ខេត្តពោធិ៍សាត់ (31-01-2016)