សម្ដេចតេជោហ៊ុនសែន ក៏ធ្លាប់ជាកសិករ និងជាពលរដ្ឋសាមញ្ញ ដូចអ្នកដទៃដែរ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាកម្ពុជា សប្បាយចិត្តខ្លាំង នៅពេលដែលសម្ដេចបាននៅជិតប្រជាពលរដ្ឋ ហើយសមេ្ដចបានលើកឡើងថា សមស្តេចក៏ធ្លាប់ជាកសិករមួយរូប ហើយក៏ជាប្រជាពលរដ្ឋសាមញ្ញម្នាក់ផងដែរ ។យោយតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹង “ខ្ញុំក៏ធ្លាប់ជាកសិករ និងជាពលរដ្ឋសាមញ្ញដូចបងប្អូនដែរ។ អ្វីដែលខ្ញុំអាចជួយបងប្អូនបានគឺខ្ញុំនឹងខិតខំបន្តជួយឲ្យអស់ពីសមត្ថភាព ដើម្បីបងប្អូនមានជីវភាពរស់នៅល្អប្រសើរ”។សម្ដេចតេជោ ហ៊ុន សែន ជូនពរដល់បងប្អូនជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខ និងសុភមង្គលគ្រប់ៗគ្នា៕

សម្តេចតេជោ ហ៊ុន សែន សួរសុខទុក្ខប្រជាពលរដ្ឋ

ខ្ញុំសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលខ្ញុំបាននៅជិតប្រជាពលរដ្ឋ។ ខ្ញុំក៏ធ្លាប់ជាកសិករ និងជាពលរដ្ឋសាមញ្ញដូចបងប្អូនដែរ។ អ្វីដែលខ្ញុំអាចជួយបងប្អូនបានគឺខ្ញុំនឹងខិតខំបន្តជួយអោយអស់ពីសមត្ថភាព ដើម្បីបងប្អូនមានជីវភាពរស់នៅល្អប្រសើរ។ ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខ និងសុភមង្គលគ្រប់ៗគ្នា៕

Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, February 2, 2016