អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ មួយខ្នងទាំងស្រុងនៅ ស្រុកបាធាយ

កំពង់ចាម៖ នៅវេលាម៉ោង៩និង១៥នាទី ថ្ងៃទី៣ ខែគុម្ភៈ ឆ្នាំ២០១៦នេះ មានករណីភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋមួយខ្នងទាំងស្រុង នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។តាមមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ផ្ទះមួយខ្នងនោះ ជាកម្មសិទ្ធិឈ្មោះស៊ន ម៉ីន ប្រុសអាយុ៥៦ឆ្នាំ សង់ពីឈើ ប្រក់ក្បឿង ទំហ៊ុ៨ម៉ែត្រគុណ១១ម៉ែត្រ ជញ្ជាំងក្តារចាក់បេតុងក្រោម បណ្តាលខូចខាតទាំងស្រុង មូលហេតុមកពីឆ្លងចរន្តអគ្គិសនី។មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ករណីនេះរថយន្តពន្លត់អគ្គីភ័យ ខេត្តចំនួន៣គ្រឿងបានបាញ់ទឹកពន្លត់ អស់៤ រថយន្ត ធ្វើឪ្យអគ្គីភ័យរលត់ជាស្ថាពរនិងពុំ មានការរាលដាលដល់ផ្ទះជិតអ្នកខាងហើយក៏គ្មានអ្នកគ្រោះថ្នាក់ក្នុងហេតុការនោះដែរ។ចំណែកទ្រព្យសម្បត្តិសមត្ថកិច្ចមិនទាន់កំណត់ដឹងថា ខូចខាតអស់ប៉ុន្មាននៅឡើយទេ៕

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ មួយខ្នងទាំងស្រុងនៅ ស្រុកបាធាយ

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ មួយខ្នងទាំងស្រុងនៅ ស្រុកបាធាយ

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ មួយខ្នងទាំងស្រុងនៅ ស្រុកបាធាយ