ពលរដ្ឋជិត ៤០០នាក់ នៅស្វាយរៀង នឹងទទួលបាន ការងារពី ក្រុមហ៊ុន ចំនួន០៣

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅ ខេត្តស្វាយរៀង ចំនួន៣៧០នាក់ នឹងទទួលបានការងារ ធ្វើនៅក្នុងក្រុមហ៊ុន ចំនួន០៣ រួមមាន កាស៊ីណូឡឺម៉ាកាវ , បុរីប៉េងហួត និងរោងចក្រ សានហ្វេង ។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រសួងការងារ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង ៨:៣០នាទីព្រឹក នៅបរិវេណវត្តពោធិ៍សិរី  ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង នឹងមានរៀបចំ វេទិការងារ និងការជ្រើសរើសកម្លាំងពលកម្ម ចំនួន៣៧០នាក់ ដើម្បីទទួលបាន ឱកាសការងារភ្លាមៗ ដែលមានប្រាក់ខែសមរម្យ និងព័ត៌មានទីផ្សារ ការងារថ្មីៗនៅកម្ពុជា៕

ពលរដ្ឋជិត ៤០០នាក់  នៅស្វាយរៀង នឹងទទួលបាន  ការងារពី ក្រុមហ៊ុន ចំនួន០៣