តើនេះជាចរិតហ្ស៊ីនរបស់ គង់ ច័ន្ទស្រីមុំ មែនឬយ៉ាងណា?

Doliprane TVC

​ភាព​កាច​ឆ្នាស់ និង ​សម្ដី​អាក្រក់​របស់​តារា​ស្រីៗ ប្រហែលជា​មានតែ​នៅក្នុង​ខ្សែភាពយន្ត​តែប៉ុណ្ណោះ មើលទៅតែ​តាមពិត​នៅ​ខាងក្រៅ​ក៏មានដែរ ហើយ​កាច​ឆ្នាស់​ពី​ធម្មជាតិ​ថែមទៀត​ផង ។ នាពេល​ថ្មីៗ នេះ តារា​សម្ដែង​ស្រី និង​ជា​ម្ចាស់​ជំនួញ​ទឹកអប់​ម្នាក់​ថែមទៀត​នោះ គង់ ច័ន្ទ​ស្រីមុំ បាន​សារភាពថា ខ្លួន​នាង​ជា​មនុស្ស​ម្នាក់​ដែល​កាចឆ្នាស់ ហើយ​សម្ដី​អាក្រក់​ថែម​ទៀតផង ។​

តើនេះជាចរិតហ្ស៊ីនរបស់ គង់ ច័ន្ទស្រីមុំ មែនឬយ៉ាងណា?

តើនេះជាចរិតហ្ស៊ីនរបស់ គង់ ច័ន្ទស្រីមុំ មែនឬយ៉ាងណា?

​ការសារភាព​ពី​ចរិត​ពិត​របស់​នាង​នេះ មិនបាន​ធ្វើ​ឲ្យ​នាង​បាត់បង់​ប្រជាប្រិយភាព​ឡើង តែបែរជា ទទួលបាន​ការ​ឲ្យ​តម្លៃ និង​លើកទឹកចិត្ត ក៏ដូចជា​ការកោតសរសើ​រ​ពី​ចរិត​ពិត​របស់​នាង​ទៅវិញ ។ បើតាម​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​សម្ដែង​ស្រី វ័យក្មេង និង​មាន​សម្រស់​ផូរផង់ គួរ​ឲ្យ​ស្រឡាញ់​ម្នាក់នេះ បានសរសេរថា «​ខ្ញុំ​កាច ឆ្នាស់ ហើយ​សម្ដី​អាក្រក់​មែន តែ​ខ្ញុំ​មិន​ពិសពុលមាន​ល្បិច​ដូចជា​អ្នក​សុភាព​នោះទេ​» ។​

តើនេះជាចរិតហ្ស៊ីនរបស់ គង់ ច័ន្ទស្រីមុំ មែនឬយ៉ាងណា?

តើនេះជាចរិតហ្ស៊ីនរបស់ គង់ ច័ន្ទស្រីមុំ មែនឬយ៉ាងណា?

​ពាក្យសម្ដី​ប៉ុន្មាន​មាត់​របស់​តារា​ស្ដ្រី គង់ ច័ន្ទ​ស្រីមុំ នេះ ពិតជា​បាន​បង្ហាញថា នាង​ជាម​នុស្ស​ដែល ចូលចិត្ត​ធ្វើ​អ្វីដែល​ត្រឹមត្រូវ ត្រង់​ទៅ​ត្រង់​មក ហើយ​មិន​លាក់​ល្បិច​កិច្ចកល ដូច​មនុស្ស​ដែល​ស្លូតបូត ត្រឹមត្រូវ សុភាពរាបសារ​នៅ​នឹង​មុខ តែ​បែរ​ជាមាន​ចិត្តវៀច ចិត្ត​មិន​ត្រង់ បង្កប់​ទៅដោយ​ពុតត្បុត មិនអាច​វាស់​ស្ទង់​ជម្រៅ​ចិត្តបាន​នោះទេ ។​

តើនេះជាចរិតហ្ស៊ីនរបស់ គង់ ច័ន្ទស្រីមុំ មែនឬយ៉ាងណា?

តើនេះជាចរិតហ្ស៊ីនរបស់ គង់ ច័ន្ទស្រីមុំ មែនឬយ៉ាងណា?

​ការបញ្ជាក់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នេះ ពិតជា​បានធ្វើ​ឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​នឹង​នាង កាន់តែខ្លាំង ពិសេស​ម្ចាស់​ស្នេហ៍​របស់​នាង លោក កឹម សីហា ដែល​នេះ​នឹង​អាចធ្វើ​ឲ្យ​បុរស​សម្បូរ ស្នេហ៍​ម្នាក់នេះ កាត់​តែ​ស្រឡាញ់​តារា​ស្រី​វ័យក្មេង​នេះ​ជាង​មុន​ថែមទៀត ។​

តើនេះជាចរិតហ្ស៊ីនរបស់ គង់ ច័ន្ទស្រីមុំ មែនឬយ៉ាងណា?

តើនេះជាចរិតហ្ស៊ីនរបស់ គង់ ច័ន្ទស្រីមុំ មែនឬយ៉ាងណា?

​សូមបញ្ជាក់ថា តារា​សម្ដែង​ស្រី គង់ ច័ន្ទ​ស្រីមុំ បច្ចុប្បន្ន កំពុង​តែមាន​រាសី​ឡើង​ខ្លាំង ដោយសារតែ​ជំនួញ​របស់​នាង​កំពុងតែ​វិវឌ្ឍន៍​ទៅ​មុខជា​លំដាប់ ឯ​រឿង​ស្នេហា​ក៏​កាន់តែ​ផ្អែមល្ហែម ដោយសារតែ​គេ​មើលឃើញថា គូស្នេហ៍​ទាំងពីរ​នាក់​នេះ តែង​យកចិត្តទុកដាក់​នឹង​គ្នា ហើយ​ជូន​កាដូ ឲ្យ​គ្នា​មិន​ដាច់ ជាមួយគ្នា​នោះ​វិស័យ​ថតកុន​វិញ នាង​ក៏​កំពុងតែ​ថត​រឿង សម្រាប់​ចាក់​បញ្ចាំង​តាម ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​ថែម​ទៀតផង ៕ ខេមរា​

តើនេះជាចរិតហ្ស៊ីនរបស់ គង់ ច័ន្ទស្រីមុំ មែនឬយ៉ាងណា?