អ្នកលេង កែងចិត្តតូច ឌុម កែវដា ប៉ះកណ្តាប់ដៃយក្ស ទេស ជីវ៉ា នៅសង្វៀន SEATV នាល្ងាច ថ្ងៃសៅរ៍

ភ្នំពេញ៖ អ្នកប្រដាល់ ឌុម កែវដា ក្លឹបម្កុដរាជសីហ៍ អ្នកប្រដាល់ ទេស ជីវ៉ា ក្លិបកងពលតូចលេខ ៧០ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ខណៈឆាយ មាស អ្នកប្រដាល់ ក្លិបសំរោងកោង ខេត្តបាត់ដំបងជួបប្រកួតជាមួយអ្នកប្រដាល់ ចេង គា ក្លិបសាលវ័ន្តកីឡា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នាល្ងាចថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើសង្វៀន K.cement របស់SEA TV ។

ឌុម កែវដា ជាអ្នកប្រដាល់មានកម្លាំងពេញ ហើយមានស្នៀតទាត់និងកែង ជង្គង់ ល្អថែមទៀត  ប៉ុន្តែកែវដាក៏មានចំណុចខ្សោយដែរ ដោយសារតែជាអ្នក ប្រដាល់មានចិត្តតូច និងមានតិចនិកប្រកួតមិនដល់ទេស ជីវ៉ា នោះទេ ។ ទេស ជីវ៉ា មិនមែនជាអ្នកប្រដាល់ ខ្លាំងល្បីឈ្មោះអ្វីនោះទេ គ្រាន់តែគេមានស្នៀតប្រដាល់ល្អ ពិសេសរបស់កែងនិងជង្គង់ ហើយជើងទាត់ខ្លាំង មានកណ្តាប់ដៃធ្ងន់ ជើងទាត់ខ្លាំង ថែមទំងវាយមានផ្លែល្អថែមទៀត ។ ជាអ្នកប្រដាល់ម្នាក់ដែលវាយមិនសូវចេះ ញញើតគូប្រកួតនោះទេ ។ មួយទៀតគេ ប្រកួតឆ្លាតបំផុត នៅពេលដែលមើលឃើញ គូប្រកួតខ្លាំងជាងខ្លួននោះ គេប្រយ័ត្នប្រយែងបំផុត តែបើសិនឃើញគូប្រកួតប្រហាក់ប្រហែល ឬអន់ជាងនោះ។

អ្នកប្រដាល់ ឆាយ មាស ក្លិបសំរោងកោងខេត្តបាត់ដំបង ជួបប្រកួតជាមួយអ្នកប្រដាល់  ចេង គា អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ លោក ញៀន សុធី អ្នកគ្រប់គ្រងការប្រកួតលើសង្វៀន SEA TV បាននិយាយថា តាមពិតឆាយ មាស ជាអ្នកប្រដាល់ជើងចាស់ដែលមានបទពិសោធន៍លើសង្វៀនច្រើនឆ្នាំ ចំពោះការ ប្រកួត២ ឬ៣ទឹកដំបូង ឆាយ មាស វាយខ្លាំងដូចរន្ទះ ទាំងកណ្តាប់ដៃ ទាំងជើងទាត់ តែចាប់ពីចុងទឹក៣ទៅប្រកួតលែងកើតតែម្តង ដោយប្រកួតចុងក្រោយចាញ់ ឌុម កែវដា ក្លិបម្កុដរាជសីហ៍ ដោយពិន្ទុ។

ចំណែក អ្នកប្រដាល់ ចេង គា ជាជើងខ្លាំងស្រករក្រោយ សម្រាប់ជាកម្លាំងសម្រុកវាយចេញមិនសូវខ្លាំងដូច ឆាយ មាសក្តី ប៉ុន្តែ ចេង គា មានផ្លែល្អ ហើយស៊ូចំពោះការប្រកួត ដោយប្រកួតចុងក្រោយ ចេង គាវាយឈ្នះផល ផល្លា អ្នកប្រដាល់ក្លិបតាព្រហ្មមានរិទ្ធ ដោយពិន្ទុ។

អ្នកប្រដាល់ ខុន ឌីណា ក្លិបកុមារទេពមានរិទ្ធប៉ះអ្នកប្រដាល់ សារ៉ាត់ ផល្លីន ក្លិបម្កុដរាជសីហ៍ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម រីឯ អ្នកប្រដាល់ព្រឿង សុជាតិ ក្លិបកងពលធំ អន្តរាគមន៍លេខ២ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួត អ្នកប្រដាល់ផាន រះ ក្លិបតាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងអ្នកប្រដាល់ ឡូញ វ៉ាន់ឌី ក្លិបពន្លឺវិបុលរិទ្ធី ពោធិសែនជ័យអ្នកប្រដាល់ ផាន់ សារ៉ែម ក្លិបគុជសារ កីឡាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

អ្នកលេង កែងចិត្តតូច ឌុម កែវដា ប៉ះកណ្តាប់ដៃយក្ស ទេស ជីវ៉ា នៅសង្វៀន SEATV នាល្ងាច ថ្ងៃសៅរ៍