Fan BingBing កូរ៉េ​ត្រូវ​គេ​រិះគន់​ខ្លាំង​ព្រោះ​ចង់​តោង​កាលីប​ម្ចាស់​ដើម


Fan BingBing កូរ៉េ​ត្រូវ​គេ​រិះគន់​ខ្លាំង​ព្រោះ​ចង់​តោង​កាលីប​ម្ចាស់​ដើម

តារា​សម្ដែង​ស្រី Hong Soo Ah ដែល​ល្បី​ឈ្មោះ​ជា​អ្នក​ចូល​ចិត្ត​ធ្វើ​ខ្លួន​តាម​តារា​ជួរ​មុខ​ចិន Fan Bing Bing ​នោះ​ត្រូវ​បាន​អ្នក​ប្រើ​អ៊ីនធឺណិត​រិះគន់​សាជា​ថ្មី​នៅ​ពេល​​បង្ហាញ​វត្តមាន​សម្ពោធ​ភាពយន្ត​ថ្មី​របស់​ខ្លួន។
កាល​ពី​ល្ងាច​ថ្ងៃ​ទី ២​ខែ​កុម្ភៈ​​មុន​នេះ សន្និសីទ​កាសែត​សម្រាប់​ភាពយន្ត “Melisse” ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ពេល​ខាង​មុខ​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទី​ក្រុង​សេអ៊ូល។ តារា​សម្ដែង​ស្រី Hong Soo Ah ក្នុង​នាម​ជា​តួឯក​របស់​ភាពយន្ត​មួយ​នេះ​ទាក់​ទាញ​បាន​ចំណាប់​ជា​ច្រើន​ពី​ក្រុម​អ្នក​កាសែត។

 

Fan BingBing កូរ៉េ​ត្រូវ​គេ​រិះគន់​ខ្លាំង​ព្រោះ​ចង់​តោង​កាលីប​ម្ចាស់​ដើម

 

Fan BingBing កូរ៉េ​ត្រូវ​គេ​រិះគន់​ខ្លាំង​ព្រោះ​ចង់​តោង​កាលីប​ម្ចាស់​ដើម

​បើ​ទោះ​ជា​នៅ​ក្នុង​កម្មវិធី​នេះ តារា​វ័យ ២៩​ឆ្នាំ​មាន​សម្រស់​ស្រស់​ស្អាត​យ៉ាងណាក៏ដោយ តែ​នាង​មិន​បាន​ទទួល​ពាក្យ​សរសើរ​ពី​ទស្សនិកជន​ទេ​ ដោយ​គេ​បាន​លើក​ថា​ស្រី​ស្អាត​កើត​ឆ្នាំ ១៩៨៦​រូប​នេះ​ចង់​តោង​កាលីប​​របស់​តារា​ស្រី​ល្បី​ឈ្មោះ​របស់​ចិន Fan Bing Bing ទើប​ខំប្រឹង​ទៅ​កែកុន​មុខ​មាត់​​របស់​ខ្លួន​បែប​នេះ។

ក្រោយ​ពេល​បាន​អាន​អត្ថបទ​របស់ Hong Soo Ah រួច​មក អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ដូច​ជា៖

សុំ​និយាយ​តែ​មួយ​ឃ្លា​ទេ គឺ​ចង់​តោង​កេរ្តិ៍​ឈ្មោះ​របស់ Fan Bing Bing ទាំង​ស្រុង។
 
មើល​ទៅ​ស្អាត​មែន តែ​មិន​ដូច​ជា​របស់​ពិត​សោះ។
 
សុំ​សួរ​មួយ អ្នក​ណា​គេ​ហ្នឹង៕

 

Fan BingBing កូរ៉េ​ត្រូវ​គេ​រិះគន់​ខ្លាំង​ព្រោះ​ចង់​តោង​កាលីប​ម្ចាស់​ដើម

 

Fan BingBing កូរ៉េ​ត្រូវ​គេ​រិះគន់​ខ្លាំង​ព្រោះ​ចង់​តោង​កាលីប​ម្ចាស់​ដើម

 

Fan BingBing កូរ៉េ​ត្រូវ​គេ​រិះគន់​ខ្លាំង​ព្រោះ​ចង់​តោង​កាលីប​ម្ចាស់​ដើម

 

Fan BingBing កូរ៉េ​ត្រូវ​គេ​រិះគន់​ខ្លាំង​ព្រោះ​ចង់​តោង​កាលីប​ម្ចាស់​ដើម

 

Hong Soo Ah មុន​និង​ក្រោយ​ពេល​កែ​សម្ផស្ស

 

ចុចអាន៖ស្រី​ស្អាត​ចិន​ស្រាប់​តែ​ល្បី​កក្រើក​ព្រោះ​មុខ​ដូច Fan Bing Bing ដល់​​ទៅ​៩០​%

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14