ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ


ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ

តារា​សម្ដែង​ថ្មី​កញ្ញា លឿង គីមហុង ហៅ ទេព កញ្ញា យប់​មិញ​នេះ​ បាន​ធ្វើ​ពិធី​ខួប​កំណើត​របស់​ខ្លួន​ ដោយ​នាង​បាន​ប្រកាស​ប្រាប់​ភ្ញៀវ​​ថា គិត​ដល់​យប់​​ថ្ងៃ​ទី២ ខែ កុម្ភៈ នេះ នាង​​មាន​វ័យ​​គ្រប់​ឆ្នាំ១៨ឆ្នាំ​ហើយ។

 

ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ
ក្នុង​ពិធី​ខួប​កំណើត​នេះ ទេព ​កញ្ញា បាន​អញ្ជើញ​ភ្ញៀវ​ប្រហែល​ជាង២០តុ ដោយ​នៅ​ក្នុង​នោះ​ នាង​បាន​ប្រាប់​ថា ការ​ចំណាយ​អស់​ខ្ទង់​ជាង​២ពាន់​ដុល្លារ​។ ពិធី​នេះ​​ដែរ ក្រៅ​ពី​អបអរ​ខួបកំណើត តារា​ស្រី​រូប​​នេះ​​បញ្ជាក់​ថា គឺ​ធ្វើ​ឡើង ដើម្បី​អបអរ​តំណែង​តួឯក​ក្នុង​ខ្សែភាពយន្ត​ថ្មី​មួយ ដែល​ខ្លួន​ត្រៀម​សម្ដែង​ដែរ។

 

 

ទេព ​កញ្ញា  បង្ហើប​ប្រាប់​ថា គ្រោង​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ ដោយ​​នៅ​ក្នុង​រឿង​នោះ​ អ្នក​ដឹក​នាំ​រឿង ឲ្យ​ខ្លួន​ធ្វើ​ជា​តួឯក​តែ​ម្ដង។បែប​នេះ​ក្ដី នាង​មិន​បាន​​ប្រាប់​ថា រឿង​ដែល​គ្រោង​​ថត​នោះ​ ស្ថិត​ក្នុង​ផលិតកម្ម​ណា មាន​ចំណង​ជើង​​ឈ្មោះ​​អ្វី​ឡើយ ដោយ​សូម​លាក់​សិន។

 

 

ទេព កញ្ញា គឺ​ជា​ក្មួយ​​ស្រី​របស់ អ្នក​នាង ព្រំ រដ្ឋា តារា​ស្រី​ម្នាក់​នេះ​ បាន​​បោះ​ជំហាន​ចូល​វិថី​សិល្បៈ កាល​ពី​ជាង​៣ឆ្នាំ​មុន តាម​រយៈ​ម្ដាយ​មីង​របស់​ខ្លួន ។ ទេព ​កញ្ញា លើក​ឡើង​ឲ្យ​ដឹង​ថា ក្នុង​អាជីព​​សិល្បៈ ខ្លួន​ធ្លាប់​បាន​ថត ខារ៉ាអូខេ ស្ប៉ត ក៏​ដូច​ជា សម្ដែង ខ្សែភាពយន្ត​បាន​មួយ​​ចំនួន​ធំ​​ផង​ដែរ៕

 

ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ

 

 

ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ
ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ
ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ
ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ
ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ
ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ
ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ
ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ
ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ
ទេព កញ្ញា គ្រប់​ ១៨ឆ្នាំ ត្រឹម​យប់មិញ

 

 

អត្ថបទ៖ ខុត សីហា