ដេន នី ថា ​១តួ​ខ្លួន​ធម្មជាតិ​ទាំង​អស់

ដេន នី ថា ​១តួ​ខ្លួន​ធម្មជាតិ​ទាំង​អស់

តារា​សម្ដែង​សិចស៊ី កញ្ញា ដេននី ក្វាន់ បាន​​ប្រាប់ Sabay​ថា ក្នុង​​តួ​ខ្លួន​របស់​នាង គឺ​ធម្មជាតិ​ទាំង​អស់ មិន​មាន​កន្លែង​ណា​មួយ​​បាន​កែ​កុន​ឡើយ។

 

 

ដេន នី ថា ​១តួ​ខ្លួន​ធម្មជាតិ​ទាំង​អស់
 

ការ​ថ្លែង​បែប​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​មតិ​មួយ​ចំនួន​​ដែល​បាន​រិះគន់​នាង​ថា បាន​ទៅ​កែ​ដើម​ទ្រូង ក៏​ដូច​ជា ច្រមុះ ចង្កា​ជា​ដើម។ ដេននី បាន​បញ្ជាក់​ប្រាប់​ថា តាំង​ពី​ធំ​ដឹង​ក្ដី​រហូត​មក​ដល់ ​បច្ចុប្បន្ន​ខ្លួន​មិន​ដែល មាន​បំណង​កែ​សម្ផស្ស​ម្ដង​ណា​ឡើយ រូបរាង​កាយ​​ដែល​ខ្លួន​មាន​បច្ចុប្បន្ន គឺ​ធម្មជាតិ​សុទ្ធសាធ។

 

តារា​មាន​កំណើត​មក​ពី ខេត្ត ព្រះវិហារ រូប​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល ឪពុក​ម្ដាយ​របស់​ខ្លួន បាន​ផ្ដល់​កំណើត​ឲ្យ​នាង​ស្អាត​​បែប​នេះ​ដោយ មិន​ចាំ​បាច់​ទៅ​កែ​កុន​បន្ថែម​ទៀត។ ដេននី ថ្លែង​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​​ថា ច្រមុះ​ និង​ទម្រង់​មុខ របស់​នាង​គឺ​កាត់​តាម​ឪពុក ច្រើន​ជាង​ម្ដាយ៕

 

 

ដេន នី ថា ​១តួ​ខ្លួន​ធម្មជាតិ​ទាំង​អស់
 

ដេន នី ថា ​១តួ​ខ្លួន​ធម្មជាតិ​ទាំង​អស់
 

ដេន នី ថា ​១តួ​ខ្លួន​ធម្មជាតិ​ទាំង​អស់

 

 

អត្ថបទ៖ ខុត សីហា