លោក​ម៉ុង ឫទ្ធី ៖ ខំ​ធ្វើតាម​ប៉ុណ្ណឹង​ហើយ នៅតែ​មិន​ទុក​មុខ​ឱ្យ​ផង ចុះបើ​មិន​ធ្វើតាម​តើ​វា​ទៅជា​យ៉ាងណា​?

ភ្នំពេញ: តាមរយៈ​ហេ្វ​ស​ប៊ុ​ក​ផ្ទាល់​លោក​បណ្ឌិត ម៉ុង ឫទ្ធី សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី បាន​មានប្រសាសន៍ថា ខ្ញុំ​រិត​តែមាន​ការសោកស្តាយ​យ៉ាងខ្លាំង​ថែមទៀត​ក្រោយពី​បាន​អាន​ការ​សែត ភ្នំពេញ​ប៉ុ​ស្ត៍ ត្រង់​អ្នកនាំពាក្យ​របស់​ក្រសួងកសិកម្ម​និយាយថា ក្រុមហ៊ុន​ម៉ុង ឫទ្ធី មិនទាន់​បង់លុយ​ថ្លៃ​ដី ។​

​លោក​បណ្ឌិត ម៉ុង ឫទ្ធី បាន​លើកឡើងថា សូម​ប្រិយមិត្ត​ហ្វេ​ស​ប៊ុ​ក​មេត្តា​ពិនិត្យមើល​ឯកសារ​បង់ប្រាក់​ដែល​បាន​ភ្ជាប់​មក​ជាមួយនេះ គឺ ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៥​បាន​បង់ប្រាក់​ចំនួន ២៥៧០,០៥ ដុល្លារ​ទៅ​ធនាគារ​កាណាឌីយ៉ា ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៥ បាន​បង់ប្រាក់​ចំនួន ៨៣១២២,៧៧ ដុល្លារ​ចូល​ធនាគារជាតិ​នៃ​កម្ពុជា​។ សួរថា ហេតុ​អី​បានជា​បង់ប្រាក់​ចូល​ធនាគារ​កាណាឌីយ៉ា​? អ្នក​ជំពាក់ បើ​ម្ចាស់បំណុល​ឱ្យ​បង់​សង​ទៅ​កន្លែង​ណា ត្រូវតែ​ធ្វើតាម​អីចឹង​ហើយ​។ ខំ​ធ្វើតាម​ប៉ុណ្ណឹង​ហើយ នៅតែ​មិន​ទុក​មុខ​ឱ្យ​ផង ចុះបើ​មិន​ធ្វើតាម​តើ​វា​ទៅជា​យ៉ាងណា​?  
​លោក​បាន​បន្តថា សម្រាប់​ពេលនេះ យើង​មិនគួ​នាំគ្នា​បង្កើត​រឿង​ដែល​អត់​ប្រយោជន៍​នោះទេ យើង​ត្រូវតែ​នាំគ្នា​ជួយ​រក​ទីផ្សារ​លក់​កសិផល់​ឱ្យបាន​តម្លៃ​ខ្ពស់​ជូន​កសិករ​យើង​វិញ​ប្រសើ​ជាង​។ នៅពេលនេះ​ខ្ញុំ​គ្រាន់តែ​រំលិច​ឱ្យដឹង​ខ្លះៗ​អំពី​តម្លៃ​កសិផល​ដូចតទៅ ១) តម្លៃ​កៅស៊ូ​ក្រែប​ពីមុនមក​6000$/t​ពេលនេះ​មិន​ដល់​1000$/t​ផង ២) ដូង​ប្រង​cpo ពីមុន​1100$/t​ពេលនេះ​មិន​ដល់​500$/t​ផង ៣) ពោត​ខែមករា​ឆ្នាំ​២០១៥​តម្លៃ​1160៛/kg​ឆ្នាំ​២០១៦​តម្លៃ​១០៣០៛/kg ៤)  ជ្រូក​ខែមករា​ឆ្នាំ​២០១៥​តម្លៃ​2.19$/kg​ពេលនេះ​2.03$/kg ៥) កន្ទក់​ខែមករា​ឆ្នាំ​២០១៥​តម្លៃ​១០៤០៛/kg​ពេលនេះ​១០៦០៛/kg នេះ​គ្រាន់តែ​ជាការ​កត់ត្រា​ទុក​របស់​ខ្ញុំ​តែប៉ុណ្ណោះ ។ ចំពោះ​ខ្ញុំ​មានកា​ព្រួយបារម្ភ​ខ្លាច​តែ​ឆ្លង​មិន​ផុត​ឆ្នាំ​២០១៦​នេះ​ទេ បើ​ដូងប្រេង​ដែល​យើង​កំពុងតែ​ជជែក​គ្នា​រឿង​ឈ្នួល​ដី​នេះ​តាំង ពី​ចាប់ផ្តើម​វិនិយោគ​មក​មិនទាន់​ទទួលបាន​ថ្លៃដើម​វិញ​ផង ហើយ​អ្នកវិនិយោក​បរទេសរ​ត់​ចោល​អស់បី​ក្រុម​បាត់ទៅហើយ គឺ​ទី​១ ម៉ាឡេស៊ី ទី​២ សិង្ហ​បុរី ទី​៣ កូរ៉េខាងត្បូង នៅសល់តែ​ម៉ុង ឫទ្ធី និង​លោក​ចា​រឺ​ន ពីរ​នាក់​នេះ​ទេ បើ​តម្លៃ​ប្រេងដូង​នៅតែ​មិន​ដល់​១០០០​ដុល្លារ​ឆ្នាំនេះ ពិតជា​ត្រូវ​រកលុយ​បន្ថែម​ដប់​លាន​ដុល្លារ​សម្រាប់​បើកប្រាក់​ខែ​ឱ្យ​បុគ្គលិក​កម្មករ បើ​អត់​មាន​លុយ​បន្ថែម​ទេនោះ យើង​នឹង​លែង​បាន​ទាស់​គ្នា​ដូច​ពេលនេះ​ទៀតហើយ ចំពោះ​ថៅកែ​កៅស៊ូ​វិញ ក៏មាន​វាសនា​មិន​ខុសពី​ដូងប្រេង​ប៉ុន្មាន​ដែរ ។
​រូបថត​ដែល​ខ្ញុំ​យកមក​ដាក់​បង្ហាញ​ប្រិយ​មិត្ត​ទាំងអស់​គ្រាន់តែ​ចង់​បញ្ជាក់​ឱ្យដឹងថា កាល​គ្រាក្រ​ស្រី​ល្អ​នៅឯណា​? ចំពោះ​អ្នក​ដែល​ធ្វើ​ខុស​គួ​ណាស់​តែ​ហ៊ាន​ចេញមុខ​មក​បកស្រាយ ថា​ខុស​បច្ចេកទេស​ឬ​យ៉ាង​មេច​ខ្ញុំ​មិនដឹង​ទេ ទុក​មុខមាត់​កិត្តិយស​ឱ្យ​ខ្ញុំ​ខ្លះ​ផង បើ​អ្នកវិនិយោគ​ដួលរលំ​តើ​ឱ្យ​បុគ្គលិក​កម្មករ​គ្នា​ទៅ​ឯណា​? ខ្ញុំ​មិន​ចង់​បក​ក្តាម​បង្ហាញ​អាចម៍​ឱ្យគេ​ឃើញ​តទៅទៀត​ទេ​៕​